ព្រះវិហារ៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលស្រុករវៀងបានបេីកកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលេីកទី៥ ក្រោមអធិបតីភាព លោក មឿង សាខឿន ប្រធានក្រុមប្រឹក្សាស្រុក លោក ទេស សំអាន អភិបាលស្រុកស្ដីទី តំណាង លោក ហោ ប៊ុនហួរ អភិបាលនៃគណៈអភិបាលស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងមានការរួមពីសំណាក់ មេឃុំទាំង១២ កងកម្លាំងទាំង៣ មន្រ្ដីចំណុះរដ្ឋបាលស្រុកជាច្រើនរូបផងដែរ។កិច្ចប្រជុំបានអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៤ និងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុករវៀង។
លោក មឿង សាខឿន និងលោក ទេស សំអាន បានស្នើឲ្យមេឃុំទាំង១២ និងមន្រ្តីរាជការចំណុះឲ្យរដ្ឋបាលស្រុករវៀង ត្រូវបន្តចុះណែនាំ អប់រំ ពន្យល់ដល់ប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អនុវត្តឲ្យមានប្រសិទ្ធភាពតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្កា និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។ ជាពិសេសការងារគ្រប់គ្រងពលករចំណាក និងចំណូលស្រុកឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលនូវការដាក់ចេញនូវវិធានការការពារ បង្កា ប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩នេះផងដែរ។
លើសពីនេះទៀត លោកបានស្នើឲ្យមេឃុំទាំង១២ និងការិយាល័យកសិកម្មស្រុកទាំងអស់ ជម្រុញឲ្យប្រជាពលរដ្ឋខិតខំបង្កបង្កើនផលនារដូវវស្សានេះ៕