កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជ៉ំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះដែរក៏មានការរៀបចំបិទវគ្គបំប៉ន ជំនាញការកសាងផែនការ ដែលមានលោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងទទួលផែនសេនាធិការ ជាគ្រូឧទ្ទេសនាមក្នុងកម្មវិធី។
ពិធីមានការចូលរួមពី លោក លោកស្រីស្នងការរង លោក លោកស្រី អនុប្រធានការិយាល័យកណ្តាល លោក លោកស្រី នាយ-នាយរងការិយាល័យ-អង្គភាព និងនាយផ្នែក លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ក្រុមជំនួយការ និងមន្ត្រីនគរបាលថ្មីដែលទើបតែងតាំងស៊ប់ ៕