គណ:កម្មកាសហគមន៍ជាំប្រិយ៍សហការជាមួយកំលាំងចំរុះចុះបង្ក្រាប់ឈើអញ្ញាតិជនចំនួន ៣៥ដុំ

 ខេត្ត ព្រះវិហារ៖នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ គណ:កម្មកាសហគមន៍ជាំប្រិយ៍សហការជាមួយកំលាំងចំរុះចុះបង្ក្រាប់ឈើអញ្ញាតិជនចំនួន ៣៥ដុំ ដែលក្រុមជនល្មើសយកមករក្សាទុកនៅចំនុចជាំផ្អុង ស្ថិតនៅភូមិ រំចេក ឃុំរមណីយ ស្រុក រវៀង ខេត្ត ព្រះវិហារ។

លោក មាន សុវណ្ណរិទ្ធ អនុប្រធានសហគមន៍ជាំប្រិយបានឲដឹងថា៖ ក្រុមជនល្មើសបានដាក់ឆ្នាំងបាយដេកកាប់ឈើក្នុងសហគមន៍ភ្នំប្រលាន ដឹកជញ្ជូនយកទៅលក់នៅស្រុកបារាយ ក្រោយពីមានការរាយការពីប្រធានសហគមន៍ ភ្នំប្រលាន គណ:កម្មកាសហគមន៍ជាំប្រិយ បានសហការជាមួយកំលាំងចំរុះចុះបង្រ្កាបនិងដកហូតបានឈើអញ្ញាតិជន ប្រភេទ កកោះ មុខកាត់២០ ទៅ៣០ បានចំនួន៣៥ដុំ ប្រវែង២ម៉ែត្ររហូតដល់ ៤ម៉ែត្រ ស្ថិតនៅចំនុចខាងលើ ។

លោកបានបន្តទៀតថា៖ ក្រុមជនល្មើសខាងលើ បានដេកកាប់ឈើក្នុងតំបន់ភ្នំប្រលាន រយ:ពេល៣ ទៅ ៤ថ្ងៃ ទើបដឹកជញ្ជូនចេញតាមគោយនកន្ត្រៃ្ដ ដោយរៀបបង្កប់ដាក់អុសពីខាងក្រៅ បំភ័ណ្ឌភ្នែកសមត្ថកិច្ច តែដោយសារគោយន្ដរបស់ពួកគេខូចបានទំលាក់គរទុកជាច្រើនកន្លែងជិតៗគ្នា ហើយក្រុមល្បាតចុះទៅឃើញបានរាយការមកគណ:កម្មការសហគមន៍ជាំប្រិយ៍សហកាជាមួយកំលាំងចំរុះចុះបង្ក្រាប់បានភ្លាមៗទាំងយប់នោះផងដែល ។