ខេត្តបន្ទាយមានជ័យ ជនសង្ស័យមួយសំបុកធំជក់និងចែកចាយគ្រឿងញៀនត្រូវបានកំលាំងនគបាលប្រឆាំងបទល្មើសគ្រឿងញឿននៃស្នងការដ្ធាននគបាលខេត្តបន្ទាយមានជ័យចុះសហការណ៍ជាមួយកំលាំងនគបាលក្រុងប៉ោយប៉ែតធ្វើការបង្រ្កាបអ្នកចែកចាយគ្រឿងញៀនបានចំនួន2នាក់និងអ្នកជក់បានចំនួន18នាក់និងវត្ថុតាងមួយចំនួនធំរួចបញ្ជូនទៅតុលាការ។
ការចាប់ខ្លួនជនសង្ស័យជក់និងចែកចាយគ្រឿងញៀននោះនៅវេលាម៉ោង6.30នាទីល្ងាចថ្ងៃទី21ខែកក្កដាឆ្នាំ2014នៅចំណុចតាមដងផ្លូវខាងលិចខារ៉ាអូខេឌីហ្គោលក្នុងភូមិប៉ាលិលេយ្យ2 សង្កាត់ប៉ោយប៉ែត. ខេត្តបន្ទាយមានជ័យ។ក្រោយពីចាប់រួចជនសង្ស័យទាំង20នាក់នោះរួចមកបញ្ជូនមកស្នងការដើម្បីធ្វើការសាកសួរបន្ត។
លោកវីរះសេនីយ៍. ត្រី ធិនស៊ីន ដេត នាយការិយ៉ាល័យប្រឆាំងនិងគ្រឿងញៀនបានប្រាប់អ្នកយកព៌តមានឲ្យដឹងថា រយះពរលកន្លងមកកំលាំងនគបាលក្រុងប៉ោយប៉ែតបានសហការជាមួយនិងកំលាំងនគបាលបង្ក្រាបគ្រឿងញៀ ននៃស្នងការខេត្តចុះធ្វើការបង្ក្រាបករណីជួញដូគ្រឿងញៀនបានចំនួនមួយនាក់ឈ្មោះ. ខាត់ហេងភេទប្រុសអាយុ 19ឆ្នាំ ក្រោយមកកំលាំងនគបាលប្រឆាំងគ្រឿងញៀនបានធ្វើការស្រាវជ្រាវនិងឈានទៅការឃាត់ខ្លួនបានអ្នកជក់គ្រឿង ញៀន៍ មួយសំបុក្រធំដែលគ្នីគ្នាចំនួន18នាក់បន្ថែមទៀតលោកធិនស៉ីនដេត បាននិយាយបន្តថា. ការចុះបង្ក្រានករណីគ្រឿងញៀននេះ កំលាំងនគបាលបានឆែកឆេក្នុងខ្លួនអ្នកជក់ដកហូតបានថ្នាំញៀនខេទឹកកកបានចំនួន5ថង់តូច ទូរសព្វ័ដៃបានចំនួន12គ្រឿង។
លោកធិនស៊ីនដេតបាននិយាយបន្តថា នៅមុខសមត្តកិច្ចជនសង្ស័យទាំង20រូបមានទាំងស្រីមួយរូបផងនោះបានឆ្លើយសារភាពនៅមុខសមត្ថកិច្ចថាខ្លួនគេម្នាក់ពិតជាបានជក់ថ្នាំញៀនខេទឹកកករយះពេលកន្លងមកពិតប្រាកដមែន។ចំណែកអ្នកជួញដូរគ្រឿងញៀនពីនាក់ម្នាក់ឈ្មោះ ខាត់ ហេង. និងម្នាក់ទៀតមានឈ្មោះ មៃវា៉ន់ឌី. ហៅបារាំង. ក៏បានឆ្លើយសារភាពនៅមុខសមត្តកិច្ចដែរថា ខ្លួនគេពិតរយះពេលកន្លងមកពិតជាបានជួញដូរគ្រឿងញៀនយ៉ាងសកម្មពិកប្រាដតមែន។ដោយជនសង្ស័យទាំង20នាក់បានឆ្លើយសារភាពនៅចំពោះមុខសមត្តកិច្ចរួចមក ជនសង្ស័យទាំងអស់ត្រូវបានកំលាំងនគបាលប្រឆាំងគ្រឿងញៀនក៏សាងសំនុំបែបបទរួចបញ្ជូនទៅតុលាដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។