រដ្ឋបាលខណ្ឌដូនពេញបេីកកិច្ចប្រជុំ ផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ អាជីវករ និងតំណាងស្ថាប័នសាធារណៈនានា

ភ្នំពេញ៖ នៅថ្ងៃពុធ ៥ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៨ និង ៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ អាជីវករ និងតំណាងស្ថាប័នសាធារណៈនានា ដែលមានលំនៅដ្ឋាន និងទីតាំងតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៨៨ ដល់ផ្លូវលេខ៩០ ដែលនឹងត្រូវជីកដាក់បណ្ដាញលូប្រអប់ទំហំ ២ម៉ែត្រx២ម៉ែត្រ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក សាំពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការរាជធានី ភ្នំពេញ ។ក្នុងនោះក៏មានការចូលរួមពីតំណាង ក្រុុមហ៊ុនJICA រួមនិង ប្រជាពលរដ្ឋក្នុងសង្កាត់ និង បានពន្យល់ពួកគាត់អំពីផល់ប៉ះពាល់ផងដែរ៕