ខេត្តកំពង់ធំ៖ ម៉ូតូទាំង៥៩គ្រឿង ដែលសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកសាយ វាសនា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តកំពង់ធំ ការបង្រ្កាបល្បែងស៊ីសង មួយកន្លែង និងឃាត់ខ្លួនវរៈបុរសញៀនល្បែងជាច្រើននាក់ កាលថ្ងៃទី១ ខែមិថុនា កន្លងទៅថ្មីៗនេះ នៅចំណុចភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
ក្រោមការដឹកនាំ យុទ្ធនាការបង្រ្កាបបនល្បែងដុះស្លែរ ដឹកនាំដោយលោកសាយ វាសនា ព្រះរាជអាជ្ញារង កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរឹបអូសបាន ម៉ូតូចំនួន៥៩គ្រឿង មាន់ជល់១០ក្បាល មេអាប៉ោង៦គ្រាប់ មនុស្ស១១នាក់ បន្ទាប់ពីមានការ រិះគន់យ៉ាងចាស់ដៃ ទៅលើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ក្នុងនោះមនុស្ស១២នាក់ បានណែនាំអប់រំ ឲ្យវិលត្រឡប់វិញ រីឯម៉ូតូទាំង៥៩គ្រឿង មានម្ចាស់មកទទួលយកខ្លះហើយ ដោយឡែកនៅមានម៉ូតូអត់ពន្ឋ៨គ្រឿង និងម៉ូតូមានពន្ឋ៥គ្រឿង សរុប១៣គ្រឿងទៀត ពុំទាន់មានម្ចាស់នាំយកឯកសារសម្គាល់មក ទទួលយកនោះឡើយ ។
ដោយយោងតាម សេចក្តីជូនដំណឹង របស់កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជេញសំណេរដូចនេះ អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ធំ សូមអំពាវនាវឲ្យ ម្ចាស់ទោចក្រយានយន្ត មកទទួលយកម៉ូតូវិញ ដោយ នាំយកឯកសារពាក់ព័ន្ឋ ដូចជាអត្តសញ្ញាណប័ណ្ណ , ប័ណ្ណសម្គាល់ទោចក្រយានយន្ត, ចំពោះម៉ូតូដែល គ្មានប័ណ្ណសម្គាល់ម្ចាស់ ឬគ្មានពន្ឋនាំចូល , ត្រូវមានលិខិតទិញចេញពីឃ្លាំង, ដោយមានការបញ្ជាក់ពីអាជ្ញាធរ ភូមិ ឃុំ និងប៉ុស្តីរដ្ឋបាល ដើម្បីដាក់ពាក្យស្នើរសុំ ជំនាញសាខាគយ និងរដ្ឋករ មកវាយតំម្លៃបង់ពន្ឋឲ្យបានត្រឹមត្រូវ។
សេចក្តីជូនដំណឹង នេះត្រូវបានធ្វើឡើង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០ បានបញ្ជាក់ថា អ្នកស្នើរសុំម៉ូតូ ត្រូវនាំយកឯកសារដែលបាន រៀបរាប់ខាងលើ មកទំនាក់ទំនង ការិយាល័យព្រហ្មទណ្ទ នៃមន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ រៀងរាល់ ម៉ោងធ្វើការ ដើម្បីនាំយកម៉ូតូទៅគ្រប់គ្រងវិញ ។
ដោយ ប៊ុន រដ្ឋា