កំពត៖ផ្លូវលំមួយខ្សែប្រវែង១០០០ ម៉ែត្រ នៅឃុំ កំពង់ត្រាចខាងលិច ស្រុកកំពង់ ត្រាច ខេត្តកំពត ដែលទទួល រងការខូច ខាត កន្លងមកនេះ ត្រូវបាននិងកំពុងធ្វើ ការជួសជុល ឱ្យប្រសើរឡើង វិញ ឆ្លើយ តប ទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ជនបទនេះ ចង់បានផ្លូវល្អ សម្រាប់ ការធ្វើដំណើរ ។
មេឃុំ កំពង់ត្រាចខាងលិច លោក ចេងតាន់ បានថ្លែងប្រាប់ អ្នកសាព័ត៌មានន ឱ្យដឹងថា ផ្លូវ១ខ្សែប្រវែង ១០០០ម៉ែត្រនេះ ស្ថិតនៅភូមិ កោះផ្ដៅ ឃុំ កំពង់ត្រាចខាង លិច ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានធ្វើការជួសជុល ស្ថាបនាឡើងវិញ ដោយក្រាសក្រួសក្រ ហម ក្រោមការ ឧបត្ថម្ភ ពីលោកស្រី ម៉ៅ ញីប អាជីវករ រស់នៅក្នុង ស្រុក កំពង់ត្រាច សូមបញ្ជាក់ផងដែរថាការជួសជុល ផ្លូវមួយខ្សែនេះ កាលពីរសៀលថ្ងៃទី 9 ខែមិថុនា ឆ្នាំ 2020។
មេឃុំកំពង់ត្រាចខាងលិច លោក ចេងតាន់ បានបន្តទៀតថា ជាក់ស្តែងការជួស ជុលផ្លូវ លំក្រាលក្រួសក្រហម មួយខ្សែនេះ ពិតជាបាន រួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ រប ស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល និង ការលើកស្ទួយកម្រិតជីវភាពរស់នៅ របស់បងប្អូន ប្រជា ពលរដ្ឋ នៅមូលដ្ឋាន ដែលធ្វើឱ្យតំបន់នេះកាន់តែមាន ការអភិវឌ្ឍ និងកែប្រែមុខមា ត់ គួរឱ្យកត់សម្គាល់។
លោកស្រីម៉ៅ ញីប សូមអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមគោ រពច្បាប់ ចរាចរណ៍ផ្លូវគោគ ឱ្យបានខ្ជាប់ ខ្ជួន ដើម្បីចៀសវាងការគ្រោះថ្នាក់ដល់ អាយុជីវិត និងការពារទប់ស្កាត់ជំងឺកូវីដ19៕





































