ស៊ីយ៉ាមេនៈ រថយន្តសណ្តោងធុនធំវែងដែលដឹករថយន្តតូចប្រណីត១១គ្រឿង បានក្រឡាប់កាលពីល្ងាចថ្ងៃទី២០ កក្កដា ក្បែរទីក្រុងស៊ីយ៉ាមេន លើផ្លូវហាយវ៉េ (the Shenyang-Haikou expressway) ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាមួយរថយន្តតូចម៉ាកម៉ាសដា Mazda ពណ៌ខ្មៅ ១គ្រឿង បណ្តាលឲ្យខ្ទេចខាងមុខផងដែរ។
សូមបញ្ជាក់ថា រថយន្តធុនធំវែងនេះបានផ្ទុករថយន្តតូចដ៏ប្រណីតៗចំនួន១១គ្រឿង (A trailer truck carrying 11 brand new luxury vehicles ) ក្នុងនោះមានប្រភេទ Maserati, Porsche និង Land Rover ជាដើម។ តាមប្រភពនេះ រថយន្តប្រណីតទាំងនោះស្ថិតនៅលើរថយន្តសណ្តោងដ៏វែងនោះត្រូវដាច់ខ្ទាតបាក់បែកលើដងផ្លូវនោះឡើយ ។ អ្នកស្លាប់ក៏ពុំមានដែរ តែអ្នកបើកបរដែលមានត្រកូលឈ្មោះ Zhou បានរងរបួសនៅក្នុងឧប្បត្តិហេតុនោះ ។
គ្រោះថ្នាក់ចរាចរណ៍នេះពុំបណ្តាលឲ្យមានគ្រោះដល់អ្នកធ្វើដំណើរដទៃនោះទេ ។ ប៉ុន្តែ មនុស្សជាច្រើននាក់ដែលក្នុងនោះមានក្មេងម្នាក់នៅក្នុងរថយន្តតូចពណ៌ខ្មៅដែលរងការខូចខាតខ្ទេច១កំណាត់ខ្លួនផ្នែកខាងមុខធ្ងន់ធ្ងរខណៈម្ចាស់គ្រាន់តែបានរងរបួសប៉ុណ្ណោះ, ហើយពួកគេក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ដោយឡែក រថយន្តប្រណីតដែលបានរងផលប៉ះពាល់រួមមានម៉ូដែលរថយន្ត Maserati, រថយន្ត Porsche Land Rover ។ រីឯការខូចខាតសរុបត្រូវបានគេប៉ាន់ប្រមាណថានឹងមានចំនួនលើសពី10.000.000 យន់ ( 2 លានដុល្លារអាមេរិក)។ ការស៊ើបអង្កេតកំពុងធ្វើឡើងនៅឡើយ៕