កិច្ចប្រជុំពិភាក្សា លើទំរង់លិខិត របស់សាលា រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅវេលាម៉ោង ៩ និង ៣០ ព្រឹក ថ្ងៃសុក្រ ៧រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនិងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ដោយមានគោលការណ៍ដឹកនាំពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបើកកិច្ចប្រជុំពិភាក្សា លើទំរង់លិខិត របស់សាលា រាជធានីភ្នំពេញ ស្តីពីការសិក្សារៀបចំ និង កំណត់និមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌ និង រដ្ឋបាលសង្កាត់ ។

ក្នុងកិច្ចប្រជុំពិភាក្សានោះក៍មានការចូលរួមសមាសភាពដូចខាងក្រោម ៖
១- លោក លោកស្រី នាយក- នាយករងរដ្ឋបាល ។
២- លោក តំណាងអធិការខណ្ឌ ។
៣- លោក តំណាងមេបញ្ជាការអាវុធហត្ថខណ្ឌ ។
៤- លោក លោកស្រី ប្រធានការិយាល័យចំណុះអង្គភាព ទាំង ១១ ។
៥- លោក លោកស្រី តំណាងចៅសង្កាត់ទាំង ៧ ។
៦- លោក លោកស្រី ស្មៀនសង្កាត់ ទាំង ៧។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួចមក លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានស្នើសុំសង្កាត់ទាំង ៧ ត្រូវយកចិត្តទុកដាក់អនុវត្តន៍តាមការណែនាំដូចមានកំណត់ក្នុងលិខិតលេខ ៣៤៦ លសធ ចុះថ្ងៃទី ២៨ ឩសភា ឆ្នាំ ២០២០ របស់សាលារាជធានីភ្នំពេញ ដែរមានដូចខាងក្រោម ៖ ១- ស្នើអោយរដ្ឋបាលខណ្ឌ និង សង្កាត់រៀបចំត្រូវសិក្សា និង កំណត់និមិត្តសញ្ញា ក្នុងមូលដ្ឋានសង្កាត់ និង រដ្ឋបាលខណ្ឌ ទាំង៧ ដោយរក រូបសញ្ញាសំគាល់ រួមទាំងអត្ថន័យគ្រប់គ្រាន់ដើម្បីដាក់ឆ្លងប្រជុំសំរេច ។

២- រដ្ឋបាលសង្កាត់ និង ខណ្ឌ ត្រូវបង្កើតក្រុមការងារសិក្សារៀបចំ និង កំណត់និមិត្តសញ្ញាទៅតាមសង្កាត់និមួយៗ ។

៣.រដ្ឋបាលសង្កាត់ និង ខណ្ឌរៀបចំរួចហើយត្រូវធ្វើសំណើរបញ្ជូននិមិត្តសញ្ញាដែរបានរៀបចំទាំងថ្នាក់ខណ្ឌ និង សង្កាត់ រួមគ្នាផ្ញើមករដ្ឋបាលរាជធានីភ្នំពេញត្រឹមដំណាច់ខែកញ្ញា ឆ្នាំ ២០២០ជាកំហិត ។

៤.រដ្ឋបាលសង្កាត់ និង រដ្ឋបាលខណ្ឌ រៀបចំរួចហើយត្រូវតែបកស្រាយនូវអត្ថន័យរូបភាព និមួយៗត្រូវតែមានភាពច្បាស់លាស់ និង ឆ្លើយតបទៅនិងកត្តាប្រវត្តិសាស្រ្ត វប្បធម៍ ប្រពៃណី ទំលៀមទំលាប់ ការអភិវឌ្ឍន៍ និង កត្តាស្ថានភាពជាក់ស្តែងនៃទីតាំងភូមិសាស្រ្តនិមួយៗដែរបានកំណត់យកជានិមិត្តសញ្ញា ៕