លោក ហាក់ ម៉ុងហួតអភិបាលស្រុកតាំងគោក និងសហការីបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ផ្សព្វផ្សាយពីការការពារជំងឺកូវីដ១៩

(កំពង់ធំ)នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ លោក ហាក់ ម៉ុងហួត អភិបាលនៃគណ:អភិបាលស្រុកតាំងគោក និងសហការីបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ផ្សព្វផ្សាយពីការការពារជំងឺកូវីដ១៩ និងចែកអំណោយដល់គ្រួសារក្រីក្រចំនួន៨គ្រួសារ ព្រមទាំងផ្តល់រទេះរុញដល់ជនពិការ ដែលនៅភូមិស្នួល ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះផងដែរលោកអភិបាលស្រុកក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលជានិច្ចជាកាលលោកតែងតែគិតគូរពីសុខទុក្ខនិង ជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា លោកមិនដែលបំភ្លេចបងប្អូនប្រជាពលរដ្ឋម្តងណាឡើយ។
លោអភិបាលក៏បានក្រើន រំលឹកដល់អាជ្ញាធរភូមិ ឃុំត្រូវចុះជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ នឹងបន្តពិនិត្យលទ្ធភាព ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងមូលដ្ឋានរបស់ខ្លួន តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន “មិនអោយអ្នកម្នាក់ស្លាប់ដោយសារភាពអត់ឃ្លានឡើយ”។
បន្ថែមពីនេះទៀតលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់ប្រជាជនគ្រប់រូបអោយយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩ ពុកម៉ែកបងប្អូនមិនត្រូវថ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលអោយបានជាប្រចាំ ។
ក្នុងឱកាសនោះផងដែរលោកក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ខ ដោយរស់នៅមិនមានការប្រមូលផ្ដុំគ្នានៅឡើយ ក្នុងនោះ លោកក៏បានជំរុញឲ្យមាតាបិតាបង្រៀនកូននៅតាមផ្ទះជាពិសេសក្រសួងអប់រំបានដាក់ចេញនូវការបង្រៀនតាម online ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ ។សូមបញ្ជាក់ផងដែរថាអំណោយចែកជូនដល់គ្រួសារទីទាល់ក្រមានដូចជា អង្ករ២០គីឡូក្រាម មី១កេះ ស្ករស ចានដែក និងថវិការ១ចំនួនផងដែរ៕