ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះក្នុងកំឡុងពេលយុទ្ធនាការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅឃុំរលាប្អៀរ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានណែនាំដល់អាជ្ញាធរ ត្រូវធ្វើការតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩ នឹងបន្តពិនិត្យលទ្ធភាព ដើម្បីចូលរួមចំណែកជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានៅក្នុងមូលដ្ឋានរបស់ខ្លួន ៕