ភ្នំពេញ ៖ ដោយមើលឃើញពីភាពលិចលង់ដោយទឹកស្អុយ នៅ ពេលមានភ្លៀងធ្លាក់ម្តងៗ បង្កឱ្យលិច ផ្លូ វ ដោយសារស្ទះប្រព័ន្ធប្រឡាយប ង្ហូរ ទឹកនោះ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលមានការចូលរួមពីលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងលោក កង វង ចៅសង្កាត់ចោមចៅទី១ បានបន្តយុទ្ធនាការ ដាក់គ្រឿងចក្រ ចុះកាយប្រឡាយទួលពង្រ ដើម្បីរំដោះទឹកពីការលិចលង់។
ការចុះកាយប្រឡាយខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០នេះ នៅភូមិទួលពង្រ សង្កាត់ចោ មចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថា ការដែលលោកដាក់គ្រឿងចក្រ ចុះមកស្តារ ប្រឡាយទួលពង្រនេះ ក៏ ដោយសារតែលោក បានមើលឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រាដែលទឹកភ្លៀងជន់លិចម្តងៗ។ ហេតុនេះហើយលោកក៏ សម្រេចចិត្ត ដាក់គ្រឿងចក្រចុះមកស្តារប្រឡាយនេះ ឱ្យជ្រៅឡើងវិញ ដោយកន្លងមកប្រឡាយនេះ មានលក្ខណៈរាក់ និងពោរពេញដោយសំរាម ដោយសារបងប្អូនប្រជាពលរដ្ឋមួយចំនួន បានយកសំរាមមកបោះចោល ចូលក្នុងប្រឡាយនេះ ជាហេតុ នាំឲ្យមានការកកស្ទះ និងមានក្លិនស្អុយ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ គឺអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ តែងតែដាក់គ្រឿងចក្រចុះកាយ ស្ដារ ប្រឡាយនៅក្នុងមូលដ្ឋានខណ្ឌជាបន្តបន្ទាប់ ដើម្បីបញ្ជៀសការជន់លិចដោយទឹកភ្លៀងទៅលើលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។លោកអភិបាលខណ្ឌរូបនេះ ក៏ បានអំពាវដល់បងប្អូន ប្រជាពលរដ្ឋ កុំបោះចោលសំរាមទៅក្នុងប្រឡាយ បង្កឱ្យស្ទះចរន្តទឹកហូរ ត្រូវទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ ងាយស្រួល ប្រមូលដឹកយកទៅចោល និងសូមបងប្អូនកុំសាងសង់សំណង់ផ្សេងៗដែលរំលោភលើប្រឡាយទឹករបស់រដ្ឋ។
លើពីនេះទៅទៀតលោក ហែម ដារិទ្ធិ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមចូលរួមទប់ស្កាត់ជំងឺ covid-19 ទាំងអស់គ្នា ដោយការធ្វើអនាម័យ លាងដៃ ឱ្យបានញឹកញាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល៕