ខេត្តពោធិ៍សាត់៖នៅថ្ងៃច័ន្ទ១០រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ សង្កាត់រដ្ឋបាលជលផលស្រុកកណ្តៀង នឹងយោធាខេត្តពោធិ៍សាត់ បរិស្ថាន អធិការដ្ឋាននគរបាលស្រុកកណ្តៀង នឹងសហគមន៍នេសាទ បានចូលរួមជាមួយក្រុមការងារសួនសត្វតាម៉ៅដោយលែងសត្វចូលទៅដែនធម្មជាតិ ស្ថិតនៅក្នុងកន្លែងឡូត៍អភិរក្សជលផលឡូត៍លេខ០៦ត្រង់ចំនុចជ្រោយស្វាព្រាម ពីមុខផ្ទះថ្ម ក្នុងនោះមាន-សត្វប្រវឺកចំនួន២៥០ក្បាល,ស្វាព្រាម ចំនួន៥ក្បាល,សត្វភេចំនួន៤ក្បាលនៅក្នុងនោះផងដែរក្រុមកងកម្លាំងចម្រុះសូមអំពាវនាវដល់បងប្អូនប្រជានេសាទចូលរួមអភិរក្សសត្វនិងធនធានធម្មជាតិនឹងមច្ឆាជាតិនៅរដូវបិទនេសាទទាំងអស់គ្នា។