ពលរដ្នសំណូមពរសុំអោយថ្នាក់ដឹកនាំខេត្តកំពង់ធំជួយដោះស្រាយជំលោះដីធ្លីដ៏រាំរ៉ៃដែលមានភាពមិនប្រក្រតីឡើងវិញ

0

កំពង់ធំ= តាមប្រព័ត៏មានពីប្រជាពលរដ្ន៦ភូមិក្នុង៣ឃុំនៅស្រុកកំពង់ស្វាយនិងស្រុកស្ទោង ដែលមានទំនាស់ដីធ្លីនៅចំនុចខាងលិច ត្រពាំងការ៉ែង , ចំនុចខ្មោចកាហូន , ចំនុចអណ្ដូងតាសេក និងតំបន់ទួលតាអ៊ុ បានកើតទុក្ខមិនសុខចិត្តដោយសារកន្លងមកបានរងការសំឡុតគំរាមគំហែងចាប់ពីសំណាក់លោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ , លោក ស៊ាន ឆេងកូ ឈ្មួញដី និងលោក ភិន សំអ៊ុន អតីតះមេឃុំដំរីស្លាប់ ថា(ទោះបីអោយដីក៏គេយក មិនអោយដីក៏គេយក)និងបានបង្ខិតបង្ខំអោយពួកគាត់ព្រមទទួលយកលុយសំណង់ដោយឥតសមរម្យនិងអ្នកខ្លះទៀតថាមិនទាន់បានទទួលសំណង់នៅឡើយរហូតមកដល់បច្ចុប្បន្ននេះត្រូវគេឈូសឆាយយកដីបានសំរេច១០០%ដោយចោតពួកគាត់ថាយកដីគេធ្វើសែ្រហើយ ពេលម្ចាស់គេយកវិញមិនព្រមអោយ។
តាមការរៀបរាប់របស់ពលរដ្នថា ពលរដ្ន៨គ្រួសារនៅក្នុងភូមិ វល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ បានទទួលលុយ៥គ្រួសារ ក្នុង១ហិចតា ៧០ម៉ឺនរៀល ខ្លះ៨០ម៉ឺនរៀល តែ៣គ្រួសារទៀតមិនព្រមទទួលយកលុយនោះទេ។
ពលរដ្នក្នុងភូមិ សំរ៉ង ឃុំព្រះដំរី ស្រុកស្ទោង បានទទួលលុយ៩គ្រួសារក្នុង១ហិចតា ២លានរៀល តែ៣គ្រួសារទៀតមិនព្រមទទួលយកលុយ នោះទេ ។
-ពលរដ្នក្នុងភូមិបទុមកើត ភូមិបទុមលិច ភូមិកន្ដើប ឃុំរុងរឿង ស្រុកស្ទោងបានទទួលលុយ២៧គ្រួសារ ក្នុង១ហិចតា ៧០ម៉ឺនរៀល ខ្លះ៨០ម៉ឺនរៀល ខ្លះទៀត៩០ម៉ឺនរៀល តែ៣គ្រួសារទៀតមិនព្រមទទួលយកលុយនោះទេ ។
ពលរដ្នក្នុងភូមិរលួស ឃុំព្រះដំរី ស្រុកស្ទោង បានទទួលលុយ៣គ្រួសារ ក្នុង១ហិចតា ២លានរៀល និង១គ្រួសារទៀត មិនព្រមទទួលលុយនោះទេ។
ប្រជាពលរដ្នបានបញ្ចាក់ថាពួកគាត់អាស្រ័យផលតពីដូនតា តាំងពីឆ្នាំ១៩៧៩កាលនៅជាដីព្រៃមកម្លេះមិនដែលមានរឿងរ៉ាវនោះទេរហូតមកដល់ឆ្នាំ២០០៧ទើបលិចមុខមនុស្ស៣នាក់ លោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយ លោក ភិនសំអ៊ុន អតីតះមេឃុំដំរីស្លាប់ និងលោក ស៊ាន ឆេងកូម្ចាស់ដី មកគំរាមគំហែងពួកគាត់បង្ខិតបង្ខំអោយលក់ដីអោយក្នុងតំលៃថោកអោយគេ បន្ទាប់មកក្នុងឆ្នាំ២០១៥ មានរឿងម្ដងទៀតនិងចុងក្រោយឆ្នាំ២០១៩ គេយកគ្រឿងឈូសឆាយលុបភ្លឺស្រែទាំងអស់ យកធ្វើជាកម្មសិទ្ធិលោក ស៊ាន ឆេងកូ ទាំងអ្នកខ្លះបានទទួលសំណងមិនសមរម្យ និងអ្នកខ្លះទៀតមិនបានទទួលសំណង់នោះឡើយ។
ពលរដ្នបន្ដថាពួកគាត់ទាំងអស់គ្នាដែលបានទទួលលុយទាំងការភ័យខ្លាចដោយការសំឡុតគំរាមគំហែងពីអ្នកមានអំណាចនិងឈ្មួញដីខាងលើនេះសុខចិត្តប្រគល់លុយអោយវិញ ហើយសុំអោយប្រគល់ដីមកអោយពលរដ្នវិញ ចំណែកអ្នកមិនបានទទួលលុយចំនួន៨គ្រួសារក៏សុំអោយប្រគល់ដីអោយពួកកាតវិញផង។ ពលរដ្នខ្លះទៀតថាពួកគាត់បានកាត់ដីអោយគេពាក់កណ្ដាលទើបគេព្រមបញ្ចប់ជំលោះ ចំណែកដីដែលនៅសល់ស្នើរសុំអោយអាជ្ញាធរធ្វើប័ណ្ណសំគាល់ក្បាលដីឬធ្វើប្លង់កម្មសិទ្ធិអោយតែគេមិនឃើញធ្វើអោយនោះទេរហូតមកដល់បច្ចុប្បនុ្ន។
តាមប្រភពច្បាស់ការបានអោយដឹងថា ដីនៅចំនុចខាងលើនេះក្នុង១ហិចតាមានតំលៃ៤០០០ដុល្លា និងចំនុចខ្លះ៥០០០ដុល្លា ចុះហេតុអ្វីបង្ខំអោយពលរដ្នទទួលយកសំណងមិនសមរម្យបែបនេះ។
លោក អ៊ុន បុត អភិបាលស្រុកកំពង់ស្វាយបានឆ្លើយតបតាមប្រព័ន្ធតេលេក្រាមថា ពួកគាត់រំលោភយកដីគេ ម្ចាស់គេមកយកដីគេវិញ និងអាជ្ញាធរសម្របសម្រួលអោយម្ចាស់ដីយកសំណងសម្អាតតែប៉ុណ្ណោះ មិនមែនការទិញលក់ដីទេ យើងដោះស្រាយផ្អែកលើឯកសារ។បើពួកគាត់មិនសុខចិត្ត ប្តឹងតុលាការបាន ព្រោះក្រុមការងារបានបើកផ្លូវជូនគាត់ហើយ។
លោក ស៊ាន ឆេងកូ ០១២២៦៨៨៣២ បានឆ្លើយតបតាមប្រព័ន្ធទូស័ព្ទនៅល្ងាចថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២០ ថាលោកគ្រាន់តែជាអ្នកមើលថែដីអោយគេ ម្ចាស់ជាអ្នករស់នៅក្នុងក្រុងភ្នំពេញ មិនមែនជាដីរបស់លោកទេ បើចង់ដឹងច្បាស់អោយទៅលោក គី សាវុធថា អភិបាលរងស្រុកកំពង់ស្វាយទៅទើបដឹងច្បាស់។
លោក គី សាវុធថា ០១១ ៥៥៩៨៤៥ បានឆ្លើយតបតាមប្រព័ន្ធទូស័ព្ទនៅល្ងាចថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២០ថា លោកបានដោះបញ្ចប់រួចរាល់ហើយបញ្ហាដីធ្លីខាងលើនេះនៅសល់ប៉ុន្មាននាក់ទៀតដែលពួកគាត់មិនព្រមទទួលយកលុយ មិនសុខចិត្ត អាចប្តឹងទៅតុលាការបាន ព្រោះក្រុមការងារបានបើកផ្លូវជូនពួកគាត់ជានិច្ច ! តែចំពោះការចោតប្រកាន់ថា លោកបានសំឡុតគំរាមគំហែងនិងបង្ខិតបង្ខំអោយពលរដ្នទទួលយកលុយដែលខាងក្រុមហ៊ុនសុខឡុងប្រគល់អោយនោះ លោកបានបដិសេដថាមិនបានសំឡុតគំរាមគំហែងនិងបង្ខិតបង្ខំនោះឡើយ។ ចំពោះពលរដ្នថា ពួកគាត់សុខចិត្តប្រគល់លុយអោយទៅក្រុមហ៊ុនវិញ ហើយអោយក្រុមហ៊ុនប្រគល់ដីអោយពួកគាត់វិញ លោកថាពលរដ្នមិនមានលិខិតបញ្ចាក់ណាមួយថាជាដីខ្លួនឯងច្បាស់លាស់នោះទេព្រោះពលរដ្នមួយចំនួនមិនទទួលកំហុសរបស់ខ្លួនលើការកាប់ឆ្ការរំលោភយកដីតគ្នាលើដីក្រុមហ៊ុននោះឡើយ៕ប៊ុនរិទ្ធី