ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និង លោក វរសេនីយ៍ឯក សៅ សារុន ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសហការីបានប្រគល់បច្ច័យចំនួន៣.១០០.០០០៛(បីលានដប់មឺុនរៀល)ក្នុងនោះបច្ច័យចូលបុណ្យផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន១លានរៀល និងបច្ច័យចូលបុណ្យមិត្តរួមការងារចំនួន២លានដប់មឺុនរៀល ជូនដល់លោក វរសេនីយ៍ឯក ឈៀង សុន ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចូលរួលរំលែកទុក្ខ ជាមួយគ្រួសារសពត្រូវជាម្តាយបង្កើតឈ្មោះ ណែម សុឃឿន អាយុ៨១ឆ្នាំ ដែលទទួលមរណៈភាពកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០(ដោយជរា ពាធ)ស្ថិតនៅភូមិរោងម៉ាសុីន សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ថ្លែងទៅកាន់គ្រួសារសពនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាល និងសំដែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់ម្តាយដ៏ល្អដែលបានចិញ្ចឹមបីបាច់ថែរក្សា កូន ចៅកន្លងមក និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕