ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់ប្រជាពលរដ្ឋខ្វះខាត៦គ្រួសារ

ខេត្តកំពង់ធំ ៖  ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្ទាប់ពី បំរើការងារស្នូលរបស់អង្គភាព បានឆ្លៀតពេលល្ងាច ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ ចំនួន៦គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅ ភូមិ​តាមុំ ឃុំដូង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយយោងតាមការចង្អុលបង្ហាញ ពីឯកឧត្តម ឧត្តមសេនិយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងមានការណែនាំពីឯកឧត្តម  ពីឯកឧត្តម ឧត្តមសេនិយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ឲ្យកងទ័ពដែលប្រសូត្រចេញ ពីប្រជាជន ត្រូវផ្សារភ្ជាប់ ពីសុខទុក្ខជាមួយនិងប្រជាពលរដ្ឋ និងត្រូវជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ ជាពិសេសពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន ។

ជាក់ស្តែងនៅនៅល្ងាចនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណេះសំណាល ផ្តល់ភាពកក់ក្តៅដល់ប្រជា ពលរដ្ឋ និងជម្រុញឲ្យមានការដាំដុះបង្ករបង្កើនផល ចិញ្ចឹមសត្វ ដាំបន្លែបង្កាដើម្បីជួយដោះស្រាយជីវភាព គ្រួសារ កាត់បន្ថយការចំណាយ និងបានផ្តាំផ្ញើរ ឲ្យណែនាំកុំឲ្យកូនចៅបៀតបៀននិងគ្រឿងញៀន ព្រោះជា អាវុធបំផ្លាញអនាគត់ បំផ្លាញកិត្តិយស់គ្រួសារ និងបំផ្លាញប្រទេសជាតិ  និងត្រូវតែចូលរួមការពារទប់ស្កាត់ ទាំងអស់គ្នា ដោយមិនត្រូវចាត់ទុកគ្រឿងញៀនជារបស់សមត្ថកិច្ចនោះឡើយ បើគ្មានការចូលរួមពីបងប្អូន ទេគ្រឿងញៀននិងឆ្លងរាលដាល់ដល់កូនចៅលោកអ្នកមិនខាន។

នៅក្នុងឳកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារ បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនិយ៍ឯកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ជួយឧបត្ថម្ភ ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន​៦​ ទៅរស់នៅ២​ភូមិ​ ក្នុងនោះគឺភូមិក្របៅ ចំនួន ០៤​ គ្រួសារ និង នៅភូមិ តាមុំ​ចំនួន ០២គ្រួសារ ស្ថិតនៅក្នុងឃុំ​ ដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​ចំនួន​២៥​ គីឡូក្រាម​ មីចំនួន​មួយកេស​ ទឹក​ត្រី​មួយ​យួរ​ និង​ថវិកា​មួយ​ចំនួន​ផងដែរ​ ។

ដោយ ប៊ុន រដ្ឋា