រថយន្ត​ឡិច​ស៊ី​ស​បើក​បុក​រះ​សញ្ញា​ព្រួញ​ចរាចរ​និង​របាំង​ថ្ម​អស់​១៥​កង់ សំណាង​ល្អ​អ្នកបើកបរ​មិន​មាន​របួស​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ឡិច​ស៊ី​ស ៤៦០ មួយ​គ្រឿង​ជ្រុល​ចង្កូត​ទៅបុក​សញ្ញា​ព្រួញ​និង​របាំង​ថ្មពុុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យបាក់​អស់​ចំនួន​១៥​កង់ ចំណែក​រថយន្ត​រង​ការខូចខាត​តិចតួច សំណាងល្អ​អ្នកបើកបរ​ពុំ​មាន​រង​របួស ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង​

៤៥​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ២៤ កក្កដា ២០១៤ នៅ​ចំណុច​មុខ​វិទ្យាល័យ​បឹងត្របែក ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតនៅ​ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស​៤៦០ មួយគ្រឿង ពាក់​ស្លាក​លេខ​នគរបាល ២.១៦៥៥ ធ្វើដំណើរ​តាម​ផ្លូវ​ព្រះមុនីវង្ស យ៉ាង​លឿន​ក្នុងទិសដៅ ពី​ជើង​មក​ត្បូង​មកដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​ជ្រុល​ចង្កូត​មក​បុក​សញ្ញា​ព្រួញ​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​១៥​ផ្ទាំង ហើយ​សំណាង​ល្អ​អ្នកបើកបរ​ពុំ​មាន​រង​គ្រោះថ្នាក់ រថយន្ត​រង​ការ​ខួច​ខាត​តិចតួច​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​វាស់វែង និង​យក​រថយន្ត​ខាងលើ​ទៅ​កាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​អធិការ​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ។​

1