លោក ខៃគឹមថុង អាងអំណាច កំពង់កង្តើតក្រុមអាណាធិបតេយ្យដើរ អុកឡុកប្រជាជននិងដើររុករានទន្ទា្រនដីព្រៃព្រះរាជក្រឹត្យធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

កំពង់ស្ពឺ៖យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅលើ (រម្មណីយដ្ឋានគឺរីរម្យ ) ស្ថិតនៅភូមិថ្មី ឃុំអូរចំបក់ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ៣,៤៥ នាទី ល្ងាច
ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ ឲ្យបានដឹងថា មានក្រុមអាណាធិបតេយ្យមួយក្រុមដឹកនាំកម្លាំងដោយលោក ខៃគឹមថុង កំពង់ដើរ រុករានទន្ទ្រានយកដីព្រៃរបស់រដ្ធធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដីនោះ ជា ដីសម្បត្តិសាធារណៈការពារដោយ ព្រះរាជក្រឹត្យ សូមបញ្ជាក់ទីតាំងនៅតំបន់ខាងលើនោះជាដែន សមត្ថកិច្ច របស់មន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ
ជាពិសេសមន្ត្រី អាជ្ញាធរឃុំ អូចំបក់ មិនគួរបណ្ដែតបណ្តោយ
ឲ្យជនខិលខូចដើររុករានទន្ទា្រនយកដីព្រៃរបស់រដ្ឋ រឺមួយមានការឃុបឃិតជាមួយជនខិលខូច ខាងលើ បានជាមិនរវល់បន្តិចសោះ ប្រភពដដែលបានបន្តថា ដីធ្លី នៅលើភ្នំ គឺរីរម្យ ដែលជាសម្បត្តិសាធារណៈ មិនមានបុគ្គលណាម្នាក់យកដីធ្លីនៅតំបន់ខាងលើនោះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានទេ
ស្រាប់តែនាពេលថ្មីៗនេះមាន ឈ្មោះ ខៃគឹមថុង បានបង្តើត ក្រុមអាណាធិបតេយ្យ ដើរអុកឡុកប្រជាជន ធ្វើឲ្យពួកគាត់មានការ ភ័យខ្លាចយ៉ាងខ្លាំង ផ្នែកសន្តិសុខសុវត្ថិភាពទាំង៩ ចំណុច ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
បានដាក់ឲ្យមន្ត្រីមូលដ្ឋានយកមកអនុវត្តឲ្យបានមឹងម៉ាត់ជាទីបំផុត
ប្រជាពលរដ្ឋរស់នៅលើភ្នំ គឺរីរម្យ ស្ថិតនៅ ភូមិថ្មី ឃុំអូរចំបក់ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ
#ស្នើសុំ ឯកឧត្តម វុីងសំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មេត្តាពិនិត្យមើលមន្ត្រី នៅក្នុងមូលដ្ឋាន ឃុំ អូរចំបក់ មានការឃុបឃិតជាមួយជនខិលខូចដើរចាប់រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។