កំពង់ធំ៖រថយន្តការីបាឡែន១គ្រឿងចេញដំណើរពីខេត្តសៀមរាបឆ្ពគោលដៅឆ្ពោះទៅខេត្តកំពង់ចាម.តែចៃដន្យរថយន្តបែកកង់រ៉េចង្កូតក្រឡាប់បីទៅបួនត្រឡប់ធ្លាក់ថ្នល់ចូលទឹកស្នាមភ្លោះ សំណាងល្អតៃកុងរថយន្តនិងរួមដំណើរម្នាក់ទៀតពុំមានរងរបួសធ្ងន់ធ្ងរនោះទេ.ពោលគីរបួសស្រាលៗ..ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឲ្យមានភាពភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣/៥៥ នាទីរសៀលថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ ស្ថិតនៅភូមិបន្ទាយយោមរាជ ជាប់ព្រំប្រទល់ភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ..ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់ មកចោមរោមជួយអន្តរាគមន៍ក្នុងហេតុការណ៍នេះ ខ្លះក៏ស្វែងរកសម្ភារះ ខ្លះទៀតក៏នាំគ្នាស្វែងរកកង់រថយន្តដែលបានបាត់បង់ ដោយរថយន្តនេះដាច់កង់ម្ខាងផ្នែកខាងក្រោយ ។
យោងតាមប្រភពដដែលបានឱ្យដឹងថាសំណាង១០០០ដង ដែលរថយន្តបែកកង់ខណ:ដែលគ្មានម៉ូតូនឹងអ្នកថ្មើជើងធ្វើចរាចរណ៍ពេលដែលបញ្ហាកើតឡើង អ្វីដែលមិនគួរឲ្យជឿនោះគឺ ពេលរថយន្តក្រឡាប់ផ្លោង២_៣ ត្រឡប់ធ្លាក់ទឹកតែមិនមានគ្រោះថ្នាក់ដល់អាយុជីវិត ! ប្រភពបានបន្តទៀតថាអ្នកដែលបើកបររួមទាំងអ្នករួមដំណើរម្នាក់ទៀតមិនមានរងរបួសធ្ងន់ធ្ងរនោះទេ ដោយសារកម្ពស់ទឹកក្នុងប្រឡាយជ្រៅប្រមាណជាងកន្លះម៉ែត្រ ។
អ្នកបើកបររថយន្តសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មិនពេលកើតហេតុគឺរថយន្ដរបស់ខ្លួនបានបែកកង់ដោយចៃដន្យប៉ុណ្ណោះ អ្វីដែលហៅថា១០០០សំណាងទៀតនោះ ពេលនោះអត់មានរថយន្តឬម៉ូតូនៅពីមុខនោះឡើយ បើសិនជាមានរថយន្តឬម៉ូតូចរាចរណ៍ធម្មតាវិញមិនដឹងជាហេតុការណ៍អាក្រក់យ៉ាងណាកើតឡើងនោះទេ ។
សារព័ត៌មានមិនបានសួរនាំលម្អិតនោះទេ ដោយសារសាមីខ្លួនបង្ករគ្រោះថ្នាក់ដោយខ្លួនឯងមិនបានផ្តល់បទសម្ភាសន៍ទូលំទូលាយនោះទេ យ៉ាងណាមិញអ្នករួមដំណើរជាមួយបានឲ្យដឹងថា ពួកគាត់ទាំងពីរនាក់សំណាងណាស់ពេលដែលរថយន្តក្រឡាប់ពីរបីត្រឡប់ធ្លាក់ស្នាមភ្លោះតែមិនស្លាប់ នេះជាបុណ្យកុសលល្អបំផុតសម្រាប់ពួកគាត់ទាំងពីរនាក់ ។
ក្រោយពីគ្រោះថ្នាក់ចរាចរណ៍រយៈពេលប្រមាណ២០នាទី ឃើញនគរបាលប៉ុស្តិ៍រដ្ឋបាលប្រាសាទបានសហការណ៍ជាមួយកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកសន្ទុក បានមកវាស់វែងទីតាំងកើតហេតុផងដែរ ដើម្បីពិនិត្យនិងវាស់វែងតាមបច្ចេកទេសជំនាញរបស់នគរបាលចរាចរណ៍ ។
សូមបញ្ជាក់ផងដែរថា រាល់សកម្មភាពរបស់នគរបាលចរាចរណ៍តែងតែផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវយកចិត្តចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ផ្លូវគោកគ្រប់គ្នា មិនត្រូវមានការធ្វេសប្រហែសនោះឡើយ ព្រះរាជាណាចក្រកម្ពុជាបានកំណត់ច្បាប់ជាផ្លូវការថា អ្នកបើកបររថយន្តគ្រប់ប្រភេទត្រូវមានប័ណ្ណបើកបរតាមច្បាប់បានកំណត់ ។
ផ្ទុយមកវិញ មិនត្រូវថ្កោលទោសចំពោះច្បាប់ផាកពិន័យនោះទេ គោរពច្បាប់ចរាចរណ៍បានន័យថាគោរពអាយុជីវិតរបស់អ្នកដទៃផងនិង គោរពអាយុជីវិតខ្លួនឯងផង ។