ប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលរួមរំលែកទុក្ខក្រុមគ្រួសារសពពលរដ្ឋមានជីវភាពខ្វះខាតឃុំបន្ទាយស្ទោង

ខេត្តកំពង់ធំ៖ ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានអញ្ជើញដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរដែនដី ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសព របស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត បានទទួលមរណៈភាពដោយសារជំងឺ ស្ថិតនៅក្នុងភូមិដូនប៉ុក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែ មីថុនា ឆ្នាំ២០២០។

សាកសពលោក ញូង ប្រុក អាយុ ៦៥ឆ្នាំ ត្រូវបានឯកឧត្តម សោម ស៊ុន បញ្ជាក់ថា ជាប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជាបុរសពោះម៉ាយ ភរិយាបានទទួលមរណៈភាព៣ឆ្នាំមកហើយ បច្ចុប្បន្នគាត់មានកូននៅក្នុងបន្ទុកចំនួន ០៦ នាក់ កូននាក់មានគ្រួសារហើយ ចំណែកកូន២ នាក់ទៀតនៅមើលថែគាត់មុនពេលគាត់ទទួលមរណៈភាព ។
ឯកឧត្តម សោម ស៊ុន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រម ជាមួយគ្រួសារសព និងសាច់ញ្ញាតិទាំងអស់ ចំពោះ បែកពីលោកឳពុកជាទីស្រលាញ់ ដោយគ្មានបានជួបជុំជារៀងរហូត នឹងសូមបួងសួងសុំឲ្យដួងវិញ្ញាណក័ន្ធលោក ញូង ប្រុក បានទៅកាន់សុគតិភពក្នុងឱកាសនេះឯកឧត្តម សោម ស៊ុន បានណែនាំជូនដល់ប្រជាពលរដ្ឋរួមគ្នាអនុវត្តន៍ឲ្យបានត្រឹមត្រូវ តាមសេចក្តីការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលមេរោគកូវីដ១៩ ខណៈនៅលើពិភពលោក មានអ្នកឆ្លងកើនដល់ទៅជាង៩លាននាក់ ហើយ និងមានអ្នកស្លាប់ជាង៤៧ម៉ឺននាក់ ។

អាជ្ញាធរ និងគ្រួសារសព រួមទាំងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានជួយឧបត្ថម្ភនូវអង្ករចំនួន ៥០ គីឡូក្រាម មីចំនួន០២ កេស និងថវិកាមួយចំនួនចូលរួមក្នុងពិធីបុណ្យសព និងសូមគោរពជូនពរឯកឧត្តម និងក្រុមការងារសូមបានទទួលបានសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច។