លោកជំទាវតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋចំនួន១០គ្រួសារ នៅឃុំកំពង់ហៅ ក្នុងស្រុកកំពង់លែង

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងរួមដំណើរដោយលោកជំទាវដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល លោកជំទាវ តុង ណារី លោកជំទាវ ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង និងអាជ្ញាធរដែនដីបានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ចែកជូនគ្រួសារងាយរងគ្រោះ ចំនួន១០គ្រួសារ នៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

លោក ថោង ចំរើន បានអោយដឹងថាៈ ដោយសារជំងឺកូវីដ ធ្វើអោយប្រជាពលរដ្ឋមួយចំនួនតូចនៅខេត្តកំពង់ឆ្នាំង ជួបការលំបាកខ្វះខាតជីវភាព ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានផ្តល់អំណោយ ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះ នៃគម្រោងសុខមាលភាពសង្គម សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ជាគ្រួសារចាស់ជរា ជួបការលំបាក ស្រ្តីមេម៉ាយ ជនពិការ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋរង
គ្រោះ១០គ្រួសារនាពេលនេះមានអង្ករ
២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ សាប៊ូ២ដុំ ក្រម៉ា១ ទឹកដោះគោ ទឹកផ្លែឈើ និងលោកជំទាវ កែ ច័ន្ទមុនី ព្រមទាំងលោកជំទាវរួមដំណើរបានឧបត្ថម្ភក្នុងមួយគ្រួសារ២ម៉ឺនរៀលផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះកែច័ន្ទមុនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែបានខ្វាយ
ខ្វល់យកចិត្តទុកដាក់គិតគូអំពីសុខ
មាលភាព ជីវភាពរស់នៅរបស់ប្រជា
ពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេសដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

លោកជំទាវ កែ ច័ន្ទមុនី បានអំពាវនាវ ដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនសកម្មភាពបន្ថែមទៀតក្នុងការបន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាល់នៃជំងឺឆ្លងកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយបានញឹកញាប់បំផុត ធ្វើយ៉ាងណាអោយនៅក្នុងមូលដ្ឋាន ក្រុមគ្រួសារ និង សហគមន៍របស់ខ្លួន គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

លោកជំទាវ កែ ច័ន្ទមុនី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តការប្រុង
ប្រយ័ត្នឲ្យបានខ្ពស់និងអនាម័យជាប់ជាប្រចាំគឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឲ្យឆ្ងាយពីគ្នា ៕