អាយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ និងចៅក្រមម្នាក់ និងលោកផ្កាយ២ទេសសំអាត ត្រូវបានគ្រួសារជនពិការរកព្រកខ្វះល្ងាចប្ដឹងទៅអង្គភាប្រឆាំងអំពើពុករលួយ ព្រោះតែរឿងអយុត្តិធម៌

ខេត្តឧត្ដរមានជ័យ៖ អាយ្យការអមសាលាដំបូងខេត្តឧត្ដរមានជ័យ លោកទ្រីសុភត័ ចៅក្រម​ និងលោកផ្កាយ២ទេស សំអាត បម្រើការងារនៅអគ្គនាយកដ្ឋានក្រសួងការពារជាតិ ត្រូវបានតែងតាំងជា គ្រួសារជនពិការជើងមួយចំហៀងជាអតិត:យុទ្ធជន កាន់បណ្ណ័ក្រីក្រប្រភេទលេខ២ ប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២២ខែមិថុបាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

យោងទៅតាមពាក្យបណ្ដឹងទាំងស្រុង៖

 នាងខ្ញុំឈ្មោះ ញ៉េប ពៅ  ភេទស្រីអាយុ ៤៤ឆ្នាំ ជាតិខ្មែរ ប្ដីឈ្មោះ ធឹម ឆន ភេទប្រុស អាយុ ៥៤ឆ្នាំ ទីលំនៅ ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

សូមគោរពជូនឯកឧត្ដមទេសរដ្ឋមន្រ្ដីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

កម្មវត្ថុ៖សុំប្ដឹងអាយ្យការអមសាលាដំបូង ខេត្តឧត្ដរមានជ័យ និងលោក ទ្រី  សុភត័ ចៅក្រម 

ដែលបានឃុបឃិតគ្នាជាមួយលោកផ្កាយ២ ទេស សំអាត  ចាប់ឃុំខ្លួនខ្ញុំ បាទនាងខ្ញុំ ទាំងពីនាក់ប្ដីប្រពន្ធ ដាក់ពន្ធធានាគា ទាំងអយុត្តិធម៌ខ្លាំងណាស់។ 

ចាប់ឃុំ ខ្លួនកាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩  ខ្ញុំបាននៅក្រៅឃុំ នៅថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០២០ សនាការ ជំនំជម្រះនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ប្រកាសសាលក្រម នៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ ។

ដោយបង្វែសំនំរឿងជម្លោះដីទៅជារឿងបរិហារបង្កាច់កេរ្ដិ៍  យោងតាមពាក្យបណ្ដឹង របស់ខ្ញុំបាទនាងខ្ញុំ ដាក់សុំអន្តរាគមន៍ចូលក្រសួងការពារជាតិ និងសវនាការអោយខ្ញុំបាទនាងខ្ញុំសងជំងឺចិត្តលោកផ្កាយ២ ទេស សំអាត ចំនួន៥០០០ដុល្លា(ប្រាំពាន់ដុល្លា)។

 លោក ផ្កាយ២ ទេស សំអាត អាយុ ៤៨ មានទីលំនៅបច្ចុប្បន្ន ភូមិ អភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បម្រើការងារនៅអគ្គនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ។

នៅក្នុងសវនាការ  ចៅក្រម ទ្រីសុភ័ត មិនអនុញ៉ាតអោយដើមបណ្ដឹងលោកទេស សំអាត ធ្វើសម្បថ និងមិនអោយខ្ញុំជនរងគ្រោះ ទាំងពីនាក់ប្ដីប្រពន្ធ បញ្ចូលសាក្សី បំភ្លឺ នៅសវនាការ ថែមទាំងកាត់ក្ដីអយុត្តិធម៌ អោយខ្ញុំសងជំងឺចិត្ត៥០០០ដុល្លា(ប្រាំពាន់ដុល្លា)ទៅលោកទេស សំអាត ថែមទៀត ទាំងដែលខ្ញុំតាំងពីនាក់ប្ដីប្រពន្ធគ្មានកំហុស។

តបតាមកម្មវត្ថុខាងលើ៖ នៅឆ្នាំ២០០២ ខ្ញុំបាទនាងខ្ញុំ មានគ្នាចំនួន១២គ្រួសារ  ត្រូវបានលោក ផ្កាយ២ទេសសំអាត ជួលពួកខ្ញុំទៅកាប់រានដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធចំនួន២ទីតាំង មានទំហ៊ុំ២២០ហិតាស្ថិតនៅភូមិលំទងចាស់ ឃុំលំទងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

នៅឆ្នាំដដែលលោកផ្កាយអត់ប្រាក់ឈ្នួលអោយ ក៍សុំពួកខ្ញុំ កាប់រានព្រៃឈើយកដីរដ្ឋ ចែកគ្នា លោកផ្កាយពីនៅចាំការពារមិនអោយមេព្រៃនិងបរិស្ថានចាប់និងចេញថ្លៃសាំង៣កាន អង្ករ២ការ៉ុង និងតំលៃឈ្នួលកាប់ព្រៃ ៤០ម៉ឺនរៀលក្នុងមួយហិតា។

 រហូតកាប់ព្រៃរួចរាល់ ពួកខ្ញុំបរបួលទៅវាស់ដីចែកគ្នា តែលោកផ្កាយពីយកឡេះថាជាប់រវល់រហូត ក្រោយមកនៅឆ្នាំ២០១៤លោកផ្កាយ២ទេស សំអាត បានយកអាវុទ្ធខ្លីទៅបាញ់គំរាម ចំនួន២គ្រប់សំដៅទៅប្ដីរបស់នាងខ្ញុំ តែមិនផ្ទុះ នៅលើផ្ទះនាងខ្ញុំ នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង។ 

នៅឆ្នាំ២០១៣ ខ្ញុំទៅសុំក្រុមយុវជនវាស់វែងធ្វើបណ្ណ័ កម្មសិទ្ធ តែគេមិនទាន់បានវាស់អោយ ក្រោយមកស្រាប់តែ លោកផ្កាយពីទៅលួចធ្វើបណ្ណកម្មសិទ្ធយកអស់ រួចយកទៅលក់អស់ទៀត។

នៅពេលខ្ញុំប្ដឹងអោយក្រសួងការពារជាតិជួយអន្តរាគមន៍ បែជាលោកទេសសំអាត​ យកពាក្យសុំអន្តរាគមន៍របស់ខ្ញុំ នៅក្រសួងការពាជាតិ ប្ដឹងខ្ញុំទៅសាលាដំបូងខេត្តឧត្ដរមានជ័យ ពីបទបរិហាបង្កាចកេរ្ដិ៍ ចាប់ខ្ញុំដាក់គុក ទាំងអយុត្តិធម៌ និងអោយខ្ញុំសងជុំងឺចិត្ត៥០០០ដុល្លាថែមទៀត។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្ដមទេសរដ្ឋមន្រ្ដីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ដាក់ការ ស៊ើបអង្កេត ក្នុង រឿងរបស់ខ្ញុំបាទនាងខ្ញុំនិងផ្ដល់ភាពអយុត្តិធម៌ ដល់ខ្ញុំ ផង។

ពលរដ្ឋខាងលើបានបញ្ជាក់ថាពួកគាត់សម្រេចចិត្ដប្ដឹងអាយ្យការចៅក្រម និងលោកផ្កាយ២ទៅអង្គភាពប្រឆាំងអំពើពុករលួយដោយសាតែ គាត់សុំតែរួចខ្លួនមិនទាមទាអីទៀតទេតែគេមិនព្រម ហើយអោយគាត់សងជំងឺចិត្ត៥០០០ដុល្លា(ប្រាំពាន់ដុល្លា)បើមានប្រាក់បង់ក្នុងរយ:ពេល១ខែចៅក្រម លោកទ្រីសុភត័ ថានិងចាប់ដាក់គុកវិញ ។