កំពត៖ ប្រជាពលរដ្ឋ អស់សង្ឃឹម ឯកឧត្តម អភិបា លខេត្ត និង លោក ប្រធា នមន្ទីររ៉ែ និងថាមពល ខេត្តកំពត ដែល ព្រងើយក ន្តើយ មិនខ្ចីអើពើ និង ការរលាយ ហិនហោច ដោ យសារ គ្រឿងចក្រលោក កែវ ពិសិដ្ឋ កំពុងតែជីកកាយភ្នំពោត តាអ៊ុយ ដោយពុំមាន ការហាម ឃាត់នោះឡើយ ជាហេតុធ្វើឲ្យ មានការសង្ស័យថា ប្រ ហែលជាមានការ ត្រូវរ៉ូវគ្នាទេដឹង បានជាបណ្តែត បណ្តោយ ឲ្យមានការ ជីកបំផ្លាញភ្នំរបៀបនេះ។
អនុប្រធាន មន្ទីររ៉ែថាមពល ខេត្តកំពត លោក មិននួនរិទ្ធី បានប្រាប់ភ្នាក់ងារ អ្នកយកព័ត៌មានឱ្យទូរ ទស្សន៍ អប្សរាថា ភ្នំមួយកន្លែង ដែលស្ថិតនៅត្រង់ចំណុចចំការ ម៉ៃសាក់ ស្ថិតនៅភូមិ ដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត គេមានអនុញ្ញា ប័ណ្ណត្រឹមត្រូវ បើគ្មានអាជ្ញាប័ណ្ណនោះទេ ខាងក្រុមហ៊ុននោះ ក៏មិនហ៊ានធ្វើ អាជីវកម្មដែរ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុនដឹក គ្រូក្រហម របស់ លោក កែវ ពិសិដ្ឋ មិនដែលបាន ស្រោចទឹកនៅតាមដងផ្លូវ ជូនប្រជាពលរដ្ឋម្ដង ណានោះទេ ធ្វើឲ្យប្រជាពលរដ្ឋ មួយចំនួន រងនូវការប៉ះពាល់ នៃការហុយធូលីដី ។
ពលរដ្ឋបានបន្តទៀតថា រថយន្តដែលដឹកដីក្រួសក្រហម ចេញពីភ្នំពោត តាអុយនោះ បើកលឿនគ្មានត្រាប្រណី អាណិតអាសូរ ដល់អ្នករស់នៅជាប់ នឹងផ្លូវសោះ ប្រជាពលរដ្ឋ បានប្រាប់អ្នកយកព័ត៌ មានវិទ្យុ និង ទូរទស្សន៍អប្សរាថា ភ្នំពោត តាអុយ ស្ថិតក្នុងភូមិ ដំណាក់អំពិល ឃុំល្អាង ស្រុក ដងទង់ខេត្ត កំពត កំពុងទទួលរង នូវការជីកកាយ យកអាចម៍ដី ដឹកលក់យ៉ាងអនាធិបតេយ្យ។
បើយោងតាមប្រភព បានឲ្យដឹងថា អ្នកដែលកំពុងជីកកាយដីនៅចំណុចខាងលើនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវសម្រាប់ ក្រុមហ៊ុន អាជីវកម្ម ដែលមានការ អនុញ្ញាតត្រឹមត្រូវ ពីរដ្ឋបាលខេត្តកំពត ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុនអាជីវកម្មខាងលើនេះ មិនធ្វើតាមការ ណែនាំរបស់អាជ្ញាធរនិងមន្ត្រីជំនាញនោះទេ ចង់តែធ្វើអ្វីតាមតែអំពើចិត្ត មិនគិតដល់អ្នកដទៃ ឲ្យតែខ្លួនបានផលប្រយោជន៍ចំណែកអ្នកដទៃ មិនខ្វល់អ្វីទាំងអស់។
សារព័ត៌មានយើង បានភ្ជាប់ទូរស័ព្ទទៅលោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ ថាមពលខេត្តកំពត ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធ នឹង ការកាយដីភ្នំខាងលើនេះ តើទូរសព្ទគាត់ខលចូលហើយ ពុំមានអ្នកលើក ថែមទាំងឡុក ដាក់ប្រព័ន្ធជាប់រវល់ទៀត។
ដោយឡែក ឯកឧត្តម ជាវ តាយ អភិបាលខេត្ត សារព័ត៌មានយើងបាន ខលទូរស័ព្ទចូលបីបួនដងដើរតែមិនមានអ្នកលើក។