ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ដាច់​ផ្លូវ​នៅ​ចំនុច​កសាង​ស្ពាន ស្រុក​ស្ទោង​

0

​ខេត្តកំពង់ធំ​៖ ក្រោម​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ មកលើ​ថ្នាក់ក្រោម​ជាតិ និង​ចុះជួយ​ដល់​មូលដ្ឋាន​ជាប់​ជាប្រចាំ ដើម្បី​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ក្នុងពេល​ជួបប្រទះ​នូវ​ផល​លំបាក ឬ​គ្រោះមហន្តរាយធម្មជាតិ ជាពិសេស​នៅក្នុង​រដូវវស្សា គ្រោះទឹកជំនន់​តែងតែ​គំរាម​គំហែង ដល់​ជីវភាព​រស់ នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ​ ។

Image14

Image12

ជាក់ស្តែង​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ស្ទោង ព្រមទាំង​ថ្នាក់ដឹកនាំ​ស្រុក​ស្ទោង បាន​អញ្ជើញ​ចុះ​ត្រួត ពិនិត្យ​ទឹក​ហូរ​ផ្តាច់​ផ្លូវលំ មួយកន្លែង ស្ថិ​ន​នៅ​ចំនុច ភូមិ​ថ្មី ឃុំ ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ចំនុច សាងសង់​ស្ពានបេតុង មួយកន្លែង​ដែល​កំពុងតែ​សាង់សង់ បាន​៨០​ភាគរយ ដែលមាន​ទំហំ​៤​គុណ​៦ ម៉ែត្រ ក៏​ត្រូវបាន​វាយប្រហារ​ដោយ​ទឹក ភ្លៀង​បង្ករ​ជា​ទឹកជំនន់ វាImage18 Image17យបំបាក់​ត្រង់ចំនុច​គល់ស្ពាន​ទាំងសងខាង បណ្តាល​ឲ្យ​រាំងស្ទះ​ការធ្វើដំណើរ ក្នុងការ ចរាចរ​ទៅមក ព្រមទាំង​បង្ករ​ផល​ព្រួយបារម្ភ​ណ៍​ដល់​ប្រជាពលរដ្ឋ ។​ ​Image13

សកម្មភាព​ការចុះ​ជួយ​រំដោះ​ភាព​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ ឯកឧត្តម គង់ វិមាន បាន​ចំណាយ​ថវិការ​ផ្ទាល់​សម្រាប់​ការឧបត្ថម្ភ​ដល់ កំលាំង​ពលកម្ម​ដែល​បាន​ជួយ​ទប់ស្កាត់ ទឹក​នៅ​ចំនុច​ធ្វើ​ស្ពាន​ហើយ​ឲ្យ​បញ្ឈប់​នូវ​ការយក​លុយ​ពី​បងប្អូន​ប្រជាពលរដ្ឋ នេះ​ជាពិសេស ដោយសារតែ​ទឹក​មាន​កំលាំង​ខ្លាំង ទើប​ទទួលបាន​ការជួយ​ពី​ក្រុមហ៊ុន​ចិន​ធ្វើ​ថ្នល់ នាំយក​គ្រឿងចក្រ​អ៊ិ​ច​ស្កា មក​កាយ​ដី​ទប់​ចំនុច​ដាច់​រហូត​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​ទៅមក​បាន​សម្រាប់​កង់​និង​ម៉ូតូ និង​បន្ត ដាក់​ដី​បន្ថែម​ដើម្បី​ឲ្យ​រថយន្ត គោយន្ត ឆ្លងកាត់​បាន ។​Image14

​តាម​ការ​ឲ្យ​ដឹង​ពី​លោក កៅ សុ​ផុន មេឃុំ​ប្រឡាយ បាន​ឲ្យ​ដឹងថា ថវិការ​សាងសង់​ស្ពាន ព្រមទាំង​ដី​ចាក់​ផ្លូវលំ​គ្រោះ ក្រហម និង​ដាក់លូ​ចំនួន​២​កន្លែង គឺជា​ថវិការ​របស់​មូ​ល​និ​ធិ​ឃុំ ប្រឡាយ​ដែល​ត្រូវបាន​ចំណាយ​១០៣,៣៨៩.០២៩​រៀល សម្រាប់​សាងសង់​ស្ថាបនា​ផ្លូវ ពី​ចំនុច​ភូមិ ថ្មី ឆ្ពោះទៅ ភូមិ​តា​ទ្រា ,​ភូមិ​ស្រែ​តា​ម៉ែន លូ​សារាយ ,​ស្រែ​ក្រសាំង ដែល​បាន​ដេញថ្លៃ​នៅ​ឆ្នាំ​២០១៣ ។​Image15

​ប្រភព​ពត៌មាន​រិះគន់​ពី​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ទៅលើ​គ្រោង​ដេញថ្លៃ​មូលនិធិ​ឃុំ ព្រមទាំង​បទដ្ឋាន​ក្នុងការ​ដេញថ្លៃ​មូលនិធិ ដោយសារតែ​ការដេញថ្លៃ មានការ​ចុះ​ភាគរយ​តិចតួច​ស្ទើរតែ​ពុំបាន​ចុះ ជាហេតុ​ធ្វើ​ឲ្យ​ឃុំ​ពុំមាន​ថវិការ នៅ​សេសសល់ សម្រាប់​ក្នុងការ ប្រើប្រាស់ ឬ​ជួសជុល​ការិយាល័យ សម្ភារៈ​ផ្សេងៗ ដែល​ត្រូវបាន​រង​ការចោទប្រកាន់ ទៅលើ​ប្រធាន​គម្រោង ដែល​គេ​ជឿថា​ពិត​ជាមាន​ភាពមិន​ប្រក​តី ក្នុងនោះដែរ​ប្រជាពលរដ្ឋ​ច្រើន​បាន​សំណូមពរ​ដល់ គម្រោង​មូលនិធិ​ឃុំ ធ្វើការ​ត្រួតពិនិត្យ​ជាថ្មី នូ​វប្រ​ព័​ន្ឋ​រំដោះ​ទឹក ដូចជា​ស្ពាន លូ និង​ផ្លូវលំ ដោយសារតែ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​មាន​កំណើន​កើនឡើង មានលទ្ធភាព​ក្នុង​ការទិញ​គ្រឿង យន្ត គ្រឿងចក្រ រថយន្ត​តូចធំ សម្រាប់​បំរើការ​ក្នុង​វិស័យ​កសិកម្ម ឬ​ឧស្សាហកម្ម ដែលជា​ហេតុ​បង្ករ​ឲ្យ​មាន​ផល ប៉ះពាល់​ជាច្រើន ដូចជា​ស្ពាន លូ​រំដោះ​ទឹក ភាគច្រើន​មាន​ទំហំ​តូច​ជាង​ផ្លូវ បង្ករ​ផល​លំបាក​ដល់​ការ​ចរាច​ណ៍ ក្នុងការ​ដឹកជញ្ជូន​ក​សិ​ផល​ផ្សេងៗ​។​ ​Image16

ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ បាន​សំណូមពរ ឲ្យ​លោក ចាន់ អ្នកម៉ៅការ​សាងសង់​ស្ពាន ឲ្យ​ពង្រឹង​នូវ​គុណភាព​ស្ពាន ឲ្យ​មាន​ភាព​មាំមួន តាម​ស្តង់ដា និង​មាន​គុណភាព ក្នុងការ​ប្រើប្រាស់​បានយូ​រ​អង្វែង ចៀសវាង​ការសាងសង់​ឲ្យ​រួច​តែ​ពី​ដៃ គ្មាន​គុណភាព​បណ្តាល​ឲ្យ​ខាតបង់​ពេលវេលា និង​បាត់បង់​ថវិកា​ឃុំ​ដោយ​អាសា​របង់ ជា​ចុងក្រោយ​ឯកឧត្តម គង់ វិមាន អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​ស្ទោង បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ថែរក្សា​កូនចៅ និង​សត្វពាហនៈ ដំណាំ​កសិកម្ម ព្រមទាំង​សម្ភារៈ​ផ្សេងៗ​ការពារ​ដោយ កុំ​ឲ្យ​មានការ​ខូចខាត ដោយសារ​ទឹកជំនន់ ព្រមទាំង​ថែរក្សា​សុខភាព​អានា​ម័​យ កូនចៅ​ការពារ​កើត​ជំងឺរាក ដែល​វា​អាចមក​តាម​ទឹកជំនន់​។