សង្វៀនជល់មាន់នឹងអាប៉ោងនៅមុខស្នាក់ការអាវុធហត្ថស្រុកចិត្របុរីុមួយកន្លែងលេងបានយ៉ាងសប្បាយ

ក្រចេះ :សង្វៀនជល់មាន់នឹងអាប៉ោងមួយកន្លែងស្ថិតនៅក្នុងភូមិចង្វារ ឃុំគោលាប់ ស្រុកចិត្របុរីុ ខេត្តក្រចេះ ដែលមិនឆ្ងាយប៉ុន្មានពីបន្ទាយកងរាជអាវុធហត្ថស្រុកចិត្របុរីុ កំពុងតែលេងបានដោយសេរីុខណ: ពេលដែលមិនមានសមត្ថកិច្ចចុះទៅបង្ក្រាបដែលរាជរដ្ឋាភិបាលបានចេញបទបញ្ជារអោយបិទកាសីុណូ ក្លិបកម្សាន្ត នានាទាំងអស់នៅទូរទាំងប្រទេស ដោយសារតែជៀសវាងនៅជម្ងឺកូវីដ១៩ ដ៍កាចសាហាវមួយនេះ ។

ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថាទីតាំងល្បែងខាងលើនេះលេងជារៀងរាល់ថ្ងៃតែមិនមានសមត្ថកិច្ចចុះបង្ក្រាបនោះទេ ទើបអ្នកសារព័ត៌មានយើងចុះទៅផ្តិតយករូបភាព ដើម្បីធ្វើការផ្សាយក៏ដូចជាការជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងស្រុកចិត្របិរីុ ខេត្តក្រចេះដើម្បីអោយលោកមានវិធានការចុះបង្ក្រាបនូវទីតាំងល្បែងខាងលើនេះអោយមានប្រសិទ្ធិភាពផងចុះ។

បើតាមប្រភពដដែលបានបន្តថាជារៀងរាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ពីសុវត្ថិភាពក្នុងការរស់នៅហើយនឹងមានការរំខានដោយសំលេងហ៊ោកញ្ជ្រៀវពីសំណាក់អ្នកលេងល្បែងទាំងនោះហើយអ្វីដែលពួកគាត់ព្រួយបារម្មណ៍បំផុតនោះគឺខ្លាចកើតមានអំពើរចោរកម្មណាមួយកើតឡើង ព្រោះថាពួកគាត់ចំណាំមើលថាអោយតែកន្លែងមានល្បែងស៊ីសងច្រើនកន្លែងនោះតែងតែកើតមានអំពើរលួច ឆក់ ប្លន់ ឬអំពើរចោរកម្មជាក់ជាមិនខាន។

ក្នុងនោះដែរក៏មានការសុំណូមពរពីរសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាក្រុមអ្នកសារព័ត៌មានដើម្បីអនុវត្តនៅច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចក៏សូមអោយអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកចិត្របុរីុ ជាពិសេសលោកអធិការស្រុក និងលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរីុ សូមអោយមានការបង្ក្រាបផងទានដើម្បីកុំអោយប្រជាពលរដ្ឋមានការរិ:គន់នឹងព្រួយបារម្ភណ៍ពីសុខសុវត្ថិភាពក្នុងការរស់នៅរបស់ពួកគាត់៕