សមត្ថកិច្ចចុះត្រួតពិនិត្យ​ និង​ធ្វេីតេស្ដទឹកនោមរកសារជាតិ ញៀនអ្នកបេីកបររថយន្តដឹកដី

ភ្នំពេញ៖  អនុវត្តន៍តាមផែនការដឹកនាំរបស់លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ​ នៅព្រឹក​ថ្ងៃ​ទី៣០ ខែមិថុនា និងថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ​២០២០​​​​ លោក​ ​ហោ​​ វាសនា​ និង លោក​ សេង​ គន្ធ​ អភិបាលរងខណ្ឌ​ រួមជាមួយលោក​ គន់​ ចាន់សុភារី​ និងលោក​ ទ្រី​ ណារ៉េត​ ​នាយករង​រដ្ឋបាលសាលាខណ្ឌ និងដោយមានការចូលរួមពីកងកម្លាំងនគរបាលនៃអធិការដ្ឋាននគបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ នគរបាល ប៉ុស្តិ៍​ មន្ត្រីការិយាល័យសាធារណៈការ​ ដ.អ.ប (កំលាំងសណ្ដាប់ធ្នាប់)ចុះត្រួតពិនិត្យ​ និង​ធ្វេីតេស្ដទឹកនោមរកសារជាតិញៀនអ្នកបេីកបររថយន្តដឹកដី នៅសង្កាត់ឱឡោក សង្កាត់ ស្នោរ​ និងសង្កាត់ភ្លើងឆេះរទេះ។

លទ្ធផលទទួលបានដូចខាងក្រោម៖

បានត្រួតពិនិត្យអ្នកបេីកបររថយន្ដដឹកដីសរុប​ ចំនួន ១៦៣ នាក់។

រកឃេីញអ្នកផ្ទុកសារជាតិញៀនចំនួន ០៧នាក់​ បញ្ចូនទៅផ្នែកជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌ​ ដេីម្បីអនុវត្តន៍បន្តតាមនីតិវិធីនៃច្បាប់​ ។