ឃាត់ខ្លួនបុរសម្នាក់មានស្ថានទម្ងន់ទោសដោយចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកភូមិ

(បាត់ដំបង)៖យោងតាមដីកាបង្កាប់ឲ្យនាំខ្លួនរបស់ចៅក្រមសើបសួរសាលាដំបូងខេត្តបាត់ដំបងបានឃើញមាត្រា១៨៩និងមាត្រាបន្តបន្ទាប់នៃក្រមនិតិវិធីព្រហ្មទណ្ឌ។បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ៥១៨ចុះថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០ដែលចោទប្រកាន់ឈ្មោះឃឿសុខហៀងហៅសុខភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមានមុខរបរជាងឡានមានទីលំនៅបច្ចុប្បន្នភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេចក្រុង/ខេត្តបាត់ដំបង។

លោកវរសេនីយ៏ទោកង សុផាណ្ណានាយរងការិល័យព្រហ្មទណ្ឌបានឲ្យដឹងនៅថ្ងៃទី ១ខែកក្កដា ឆ្នាំ ២០២០វេលាម៉ោង ៨នឹង១០នាទីថាឆ្លងតាមការស្រាវជ្រាវជាច្រើនថ្ងៃនឹងមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៏ទោ អ៊ុចសុខុនស្នងការនគរបាលខេត្តបាត់ដំបងក៏ដូចជាលោកវរសេនីយ៏ទោ លឹម ពុទ្ធី ឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបង។បានបញ្ជាផ្ទាល់ឲ្យលោកដឹកនាំកម្លាំងនគរបាលផ្នែកអនុវត្តន៏ដីកាចុះឃាត់ខ្លួនបុរសម្នាក់នៅត្រង់ចំណុចក្បែរ(ពងសាំង)ស្ថិតនៅក្នុងភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុង/ខេត្តបាត់ដំបង ។

ប្រភពពីលោកវរសេនីយ៏ទោ កងសុផាណ្ណានាយរងការិយាល័យបានបញ្ជាក់បន្ថែមទៀតថា ការចុះប្រតិបត្តិការណ៏នៅត្រង់ចំណុចខាងលើនេះដែរនគរបាលផ្នែកអនុវត្តដីកាបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្រះស្ដេច ។ដោយបានអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ414 តព្រ/២០ ចុះថ្ងៃទី ១មិថុនាឆ្នាំ២០២០ដោយចៅក្រមសើបសួរលោកចាប តុលា របស់(សាលាដំបូងខេត្តបាត់ដំបង)។បាន នាំខ្លួនឈ្មោះ ឃឿ សុខហៀង ហៅសុខ អាយុ ៣៤ឆ្នាំមានទីលំនៅភូមិចំការឫស្សីសង្កាត់ព្រែកព្រះស្ដេច ក្រុង/ខេត្តបាត់ដំបង ។ ចោទប្រកាន់ពីបទ(ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទំងន់ទោស) ប្រព្រឹត្តនៅចំណុចភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងខេត្តបាត់ដំបង៕កាលពីកំឡុងខែកុម្ភៈ ឆ្នាំ ២០១៩និងជាមុខសញ្ញាប្រើអំពើហិង្សានៅក្នុងភូមិដូចជាដើរអូសក្វាវ.កាន់កាំបិតដេីរគំរាមរកកាប់អ្នកភូមិដែលមានផ្ទះនៅក្បែរគ្នាជារៀងរាល់ថ្ងៃធ្វើអោយមានការភ័យខ្លាចពីប្រជាពលរដ្ឋដែលមានទីលំនៅក្បែរៗនោះកន្លងមក។

បច្ចុប្បន្ន៖បុរសដែលជាប់ចោទខាងលើត្រូវបានកម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌខេត្តបានបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់រួចរាល់អស់ហើយ។ដោប៊ុនថេត