កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ គណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា មានកិត្តិយសបានដឹកនាំគណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ធ្វេីការប្រគល់ថវិកាឧបត្ថម្ភ របស់សមាគមជូនដល់៖
១-លោកស្រី ខឹម សុខា ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក មុត សាវ៉ាត អតីត នាយផ្នែក ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដោយសារជម្ងឺក្រិនថ្លើម នូវថវិកាចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
២-លោក សាន គឹមលី ត្រូវជាស្វាមីបស់សព លោកស្រីវរសេនីយ៍ត្រី នង ចាន់ នាយផ្នែកគ្រប់គ្រងមុខរបរងាយប៉ះពាល់ដល់សន្តិសុខសង្គម និងជាតិពុល ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយធ្វើអត្តឃាតខ្លួនឯង នូវថវិកាចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខពីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស សមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ព្រមទាំងការផ្តាំផ្ញើពីគណ:កម្មាធិការមូលដ្ឋានចំពោះគ្រួសារនៃសព និងសម្តែងនូវការសោកស្តាយចំពោះការបាត់បងគ្រួសារ របស់សមាជិកសមាគម ក្នុងនាមគណ:កម្មការមូលដ្ឋាននិងខិតខំយកចិត្តទុកដាក់ថែររក្សារគ្រួសារសព ជាសមាជិកឱ្យរស់នៅបានសមរម្យ ៕