បាត់ដំបង : ថ្ងៃ ពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងរសៀលថ្ងៃទី១ខែកក្តដា២០២០ នេះ
ឯកឧត្តមសែមសុីណងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំនរា បានដឹកនាំក្រុមការងារចុះមូលដ្ឋានឃុំនរាទាំងអស់អញ្ជើញចូលរួមប្រគេនបច្ចយ័ មួយចំនួន រួមទាំងគ្រឿង បរិក្ខា និងទៀនព្រះវស្សាប្រគេនជូនព្រះសង្ឃចំនួនបីវត្តក្នុងឃុំនរា គឺវត្តបាឡាត់ នរា អណ្តូងត្នោតក្នុង ហើយក្នុងមួយៗវត្តទទួលបាន
១ _ ទៀនមួយគូ ស្លាដក់ ១
២ _អង្ករ១ការ៉ុង ៥០គីឡូក្រាម៣
៣_ភេសជ្ជះ២កេស ទឹកដោះគោឆៅមួយឡូមី១កេស
៤ _ បច្ច័យ២០ ០០០០រៀល (ម្ភៃម៉ុនរៀល)
៥_ប្រេងម៉ាស៊ូត២០លីត្រព្រមទាំងបានចែកថវិការជូនដល់តាជីដូនជីចំនួន៣០នាក់ ហើយក្នុងម្នាក់ៗទទួលបានថវិការចំនួន២០០០០ រៀល។ សូមក្រុមការងារទទួលយកផលបុណ្យទាំងអស់គ្នា អនុមោទនា។