“អាងស្តុកទឹកតេជោបុស្បូវ”ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមជំនួយថវិកាមូលនិធិស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈវិទ្យាស្ថានចក្ខុវិស័យអាស៊ី ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ!

ព្រះវិហារ៖ អាងស្តុកទឹកតេជោបុស្បូវ”ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមជំនួយថវិកាមូលនិធិស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈវិទ្យាស្ថានចក្ខុវិស័យអាស៊ី ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ។

ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងឯកឧត្ដមមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ ព្រមទាំងលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក មន្ត្រីរាជការសិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនកោះកុង។

ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានមានប្រសាសន៍ពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអំពាវនាវឲ្យប្រជាពលរដ្ឋមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បន្តគាំទ្រនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល រួមគ្នាថែរក្សាសុខសន្តិភាព ដែលដណ្ដើមបានដោយពិបាកតាមរយៈនយោបាយឈ្នះឈ្នះ ឲ្យនៅស្ថិតស្ថេរគង់វង្ស ដើម្បីឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថាដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព ទើបមានឱកាសបានជួបជុំគ្នា មានឱកាសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ជាក់ស្ដែងភូមិតេជោបុស្សស្បូវដែលស្ថិតនៅលើខ្នងភ្នំដងរែកនេះ ពីមុនជាតំបន់សង្គ្រាមនិងជាតំបន់ដែលធ្លាប់ប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រដាប់អាវុធថៃ គឺមិនសូវមានប្រជាពលរដ្ឋរស់នៅនោះទេ។ ប៉ុន្តែក្រោយពីបញ្ចប់សង្គ្រាមមានប្រជាពលរដ្ឋមករស់នៅជាច្រើន ដែលភាគច្រើនជាគ្រួសារកងទ័ព គ្រួសារនគរបាលជាតិ និងប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ។

ឯកឧត្តមបន្តថា ដោយអនុវត្តតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ ក៏ដូចជាអ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងអាជ្ញាធរខេត្ត ស្រុក.ក្រុង.ឃុំ.សង្កាត់បានសហការគ្នាក្នុងការអភិវឌ្ឍតំបន់ព្រំដែន ឱ្យមានការរីកចម្រើនតាមការចង់បានរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងអាងស្តុកទឹកតេជោបុស្សស្បូវដែលសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងពេលនេះ គឺបានកើតឡើងតាមរយៈអង្គវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលដែលប្រជាពលរដ្ឋបានស្នើសុំដោយសារនៅរដូវប្រាំងប្រជាពលរដ្ឋនៅលើខ្នងភ្នំខ្វះខាតទឹកសម្រាប់ប្រើប្រាស់។ ឯកឧត្តមទេសរដ្ឋមន្ត្រីថ្លែងថា ដើម្បីដោះស្រាយបញ្ហានេះក្រុមការងារបានសហការគ្នាដោយមានការចូលរួមពីឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ អង្គការស៊ីម៉ាក អាជ្ញាធរប្រាសាទព្រះវិហារ និងដោយបានឧបត្ថម្ភថវិកាពីមូលនិធិស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈវិទ្យាស្ថានចក្ខុវិស័យអាស៊ី ទើបអាចសាងសង់អាងស្តុកទឹកនេះបានសម្រេច។

ឯកឧត្តមទេសរដ្ឋមន្ត្រីមាសសុភាក៏បានជម្រាបជូនប្រជាពលរដ្ឋនៅភូមិដែលជារបស់ស្មៅថាក្រៅពីអាងទឹកដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះគឺប្រជាពលរដ្ឋនៅទីនេះនិងទទួលបានសមិទ្ធផលថ្មីៗជាបន្តទៀតដូចជាផ្លូវបេតុងប្រវែង ២៤គីឡូម៉ែត្រពីឃុំស្រអែមមកភូមិដែកជោបោះស្បូវស្រះទឹកទំហំ ៥០ម៉ែត្រ គុណ៥០ម៉ែត្រនិងអណ្ដូងស្នប់២ទៀត ជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលនឹងចាប់ផ្ដើមពីឆ្នាំ២០២០ នេះតទៅ។

សូមបញ្ជាក់ថា៖ អាងស្តុកទឹកតេជោបុស្សដាក់ស្បូវរៀបចំឡើងដោយប្រើប្រាស់ថវិការបស់មូលនិធិស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន តាមរយៈវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្រោមការសម្របសម្រួលរបស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ដែលមានទទឹង ២០ម៉ែត្របណ្ដោយ ៤០ម៉ែត្រ និងជម្រៅ ០២ម៉ែត្រ អាចមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៨០០ម៉ែត្រត្រីគុណ។ ក្រោយដាក់សម្ពាធអោយប្រជាពលរដ្ឋប្រើប្រាស់អាងស្តុកទឹកតេជោបុស្សស្បូវ និងចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងកាត់បន្ថយពេលវេលាធ្វើដំណើរ និងមិនចាំបាច់ចំណាយថវិកាដើម្បីទៅយកទឹកពីប្រភពផ្សេងមកប្រើប្រាស់ផងដែរ៕