អាជ្ញាធរក្រុងស្ទឹងត្រែងរឹតបន្តឹង នឹងដាក់វិធានការ ដើម្បីផាកពិន័យដល់អ្នកចោល សំរាមគ្មានសណ្តាប់ធ្នាប់

ខេត្តស្ទឹងត្រែង៖កាលពីពេលថ្មីៗនេះ អាជ្ញា
ធរក្រុងស្ទឹងត្រែង បានបើកវេទិការសាធា
រណ:មួយ ដើម្បីលើកឡើងនិងដោះស្រាយលើបញ្ហាសំរាម ក្រោយពីមានការពិនិត្យឃើញថា នៅតែមានអ្នកលួចចោលសំរាមគ្មានសណ្តាប់ធ្នាប់រាយប៉ាយ ពាសវាលពា
សកាល នៅតាមកន្លែងមួយចំនួនក្នុងក្រុងស្ទឹងត្រែង ។

ក្នុងនោះដែរ អាជ្ញាធរក្រុង ត្រៀមនឹងចាត់វិ
ធានការលើជនណាដែលបានចោលសំរាម
គ្មានសណ្តាប់ធ្នាប់ ធ្វើឲ្យប៉ះពាល់បរិស្ថានសង្គម ហើយនឹងធ្វើការផាកពិន័យចំពោះជននោះ ក្នុងន័យបំផុសស្មារតី ក៏ដូចជា
ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ក្នុង ខេត្តស្ទឹងត្រែងឲ្យមានការភ្ញាក់រលឹក ហើយចូលរួមទាំងអស់គ្នាក្នុងការសំអាតបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងផងដែរ ។

លោក សាយ កុសល អភិបាលក្រុង បាន
លើកឡើងថា:ការដែលអាជ្ញាធរដែនដី រឹតបន្តឹង ក៏ដូចជាធ្វើការពិន័យលើអ្នកដែលមិនចូលរួមសំអាតបរិស្ថាន និងមិនបានទុក
ដាក់សំរាមឲ្យបានត្រឹមត្រូវ និងបានយកទៅចោលរាយប៉ាយនោះ គឺព្រោះចង់ឲ្យទី
ក្រុងរបស់យើងស្អាតមានសោភ័ណ្ឌភាព ។
ហើយក៏ត្រូវបង្កើនការអនុវត្តច្បាប់ផាកពិន័
យផងដែរ បន្ទាប់ពីចុះអប់រំណែនាំប្រជា
ពលរដ្ឋបន្ថែមទៀតនៅតាមផ្ទះ ដោយឲ្យមានការវេចខ្ចប់កាកសំណល់សំរាម ទៅ
តាមទីកន្លែង ងាយស្រួលដល់ក្រុមប្រមូលសំរាមដឹកយកទៅចោលនៅទីលានសំរាម នោះ ។

ពាក់ព័ន្ធនិងករណីសំរាមនេះផងដែរ លោក ពេជ រ៉ាមី អភិបាលរងក្រុងទទួលបន្ទុកស
ណ្តាប់ធ្នាប់ បានទទួលស្គាល់ថា:រាល់បញ្ហាខាងលើនេះ ឃើញថាក្រុមហ៊ុនប្រមូលសំ
រាម មិនទាន់អនុវត្តតាមកិច្ចសន្យាបានត្រឹម
ត្រូវមែន ព្រោះប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរ ពីសំរាមកកស្ទះនៅតាមមុខផ្ទះ និងតាមសណ្ឋាគារ បង្កឲ្យមានក្លិនស្អុយ ប៉ះពាល់ដល់សុខភាពទៀតផង ។ លោកថា អាជ្ញាធរក្រុងបានប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដូចជាការគៀងគរកម្លាំង ដើររើសសំរាមតាមទីសាធារណៈជាដើម ដើម្បីឈានទៅធ្វើការប្រកួតប្រជែងទីក្រុងស្អាតនៅឆ្នាំខាងមុខនេះ ៕