ខេត្តកំពង់ធំ៖ ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាល និងលោកជំទាវ មានដឹកនាំក្រុមការងារគណបក្ស ប្រជាជនថ្នាក់ខេត្ត ចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង បានប្រគេនទានព្រះវស្សា និងទេយ្យវត្ថុ រួមទាំងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន២វត្ត គឺវត្តបន្ទាយស្ទោង និង វត្តពន្លាជ័យ ស្ថិតនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៤ខែកក្តដា ឆ្នាំ ២០២០។
ទេយ្យវត្ថុ រួមទាំងបច្ច័យ ដល់ព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន២វត្ត បានទទួល ទេយ្យទានពីរកញ្ចប់. ទានវស្សាពីរគូរ. ប្រេងម៉ាស៊ូត៦០លីត. ភេសជ្ជៈ១០កេស. ទឹកសុទ្ធ១០យួរ .មី១០កេស.និងអង្ករ១០០គីឡូក្រាម. ទឹកត្រីទឹកស៊ីអ៊ីវ៤យួរ. ប្រេងឆា៤ ប៊ីដុង .បច្ច័យ១៤.៤០០០០រៀល. រួមទាំងគ្រឿងទេសមួយចំនួនទៀត។
នៅព្រឹកថ្ងៃដដែល ឯកឧត្តម សោម ស៊ុន បានដឹកនាំសហការី រួមជាមួយគណបក្សឃុំ សាខាបក្សឃុំ បានអញ្ជើញបន្តចុះសួរសុខទុក្ខ លោកយាយ ចាន់ យ៉ន អាយុ៧៣ឆ្នំា ជាសមាជិក បក្ស រស់នៅភូមិពោធិ ឃុំ បន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងមានជម្ងឺ មានជីវភាពលំបាកខ្វះខាត ក្រុមការងារ បាន ជួយឧត្ថម្ភ ជូនអង្ករ២៥គីឡូក្រាម មីចំនួនមួយកេស និងថវិកា១៥០,០០០ រៀល ។
ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុក ស្ទោង បានផ្តាំផ្ញើរឲ្យ សមាជិកបក្សដែលមានជម្ងឺ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ព្យាយាមថែរក្សាសុខភាពអនាម័យ ហូបស្អាតផឹកស្អាត រស់នៅស្អាត ដើម្បីបញ្ជាស់ជំម្ងឺ រាករ៉ូសបាន ដោយសារតែមេរោគអាចឆ្លងតាមរយះទឹកជំនន់ ក្នុងរដូវភ្លៀងធ្លាក់នេះ រួមទាំងបានណែនាំឲ្យបងប្អូន សមាជិកគ្រួសារបក្សទាំងអស់ ចូលរួមអនុវត្តសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក្នុងកិច្ចការពារ ទប់ស្កាត់ការឆ្លងជម្ងឺរីករាលដាល កូវិដ១៩ COVID-19 កាត់បន្ថយការជួបជុំគ្នា លាងដៃនិងសាប៊ូ ពាក់ម៉ាស់ការពារនៅពេលចូលរួមក្នុងសង្គមមហាជន ដើម្បីប្រទេសជាតិយើង និងប្រជាជនយើង គ្មានកូវិដ១៩។
ដោយ ប៊ុន រដ្ឋា