(កំពង់ធំ)៖កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលគឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងនោះប្រជាពលរដ្ឋក្នុងឃុំសាលាវិស័យប្រមាណ៨០០ គ្រួសារកំពុងតែទទួលបានសាច់ប្រាក់ពីរដ្ឋាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែ កក្តដា ឆ្នាំ ២០២០២ ។
លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យបានបានឲ្យដឹងថារដ្ឋបាលឃុំសាលាវិស័យបានអនុវត្តបើកសាច់ប្រាក់ជូនប្រជាពលរដ្ឋចំនួន ៨ ថ្ងៃហើយគឺចាប់ពីថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២០។ ឃុំសាលាវិស័យមានភូមិចំនួន១៩ ភូមិ ប្រជាពលរដ្ឋចំនួន ៣១២០ គ្រួសារ ដែលមានប្រជាជនសរុប១៦៦៦០ នាក់
ស្រី៧៨៨៨ នាក់ ក្នុងនោះបានធ្វើសម្ភាសន៍ទទួលបានប័ណ្ណសមធម៌ពីរាជរដ្ឋាភិបាលក៏ដូចជាក្រសួងផែនការមានចំនួន ៩៤៥ គ្រួសារ ប្រភេទក្រ១ចំនួន៤២៥ គ្រួសារ និងប្រភេទក្រ២ចំនួន៥២០ គ្រួសារ ដោយក្នុងនោះសរុបក្រ១និងក្រ២ មានសមាជិកសរុប ៤៤៤០នាក់ ស្រី ២២២០ នាក់ រហូតមកដល់ពេលនេះការចែកប័ណ្ណសមធម៌និងបើកសាច់
ប្រាក់ជូនគាត់បានចំនួន ៨០០គ្រួសារ លោកបានបន្តថាការបើកប្រាក់និងធ្វើឲ្យអស់តែដោយជួបបញ្ហាខ្លះដោយមានការចំណាកស្រុកការបើកប្រាក់មានភាពយឺតយ៉ាវ ។
លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមទុកដាក់ឯកសារការបើកសាច់ប្រាក់នេះឲ្យបានត្រឹមត្រូវហើយប្រសិនជាមានការបាត់ដោយប្រការណាមួយសូមរាយការណ៍ជូនដល់អាជ្ញាធរឃុំជាបន្ទាន់ដើម្បីធ្វើការស្នើសុំនូវប័ណ្ណថ្មីសម្រាប់ប្រើប្រាស់នៅពេលក្រោយ ។
ក្នុងនោះលោកប្រធានក្រុមប្រឹក្សាបានរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសាលាវិស័យទាំងមូលសូមថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ទៅលើពួកគាត់នឹងជួយជ្រោមជ្រែងគ្រប់កាលៈទេសៈដែលពួកគាត់កំពុងតែជួបបញ្ហាខ្វះខាតជាបន្តបន្ទាប់ក្នុងដំណាក់កាលដែលប្រទេសកំពុងតែឆ្លងជំងឺកូវីត១៩ ជាពិសេសអរគុណដល់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។