លោកវរះសេនីយ៍ទោ​ ឃុន​ ប៊ុនហូ​ចុះសួរសុខទុកសមាជិកបក្សនៅឃុំម្សាក្រង​ ស្រុកស្ទោង

កំពង់ធំ៖នៅវេលាម៉ោង១៥.០០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ តំណាងអោយលោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល ប្រធានក្រុមការងារចុះជួយឃុំម្សាក្រង រួមជាមួយលោកស្រីវរសេនីយ៍ទោ ប៉ាត​ ចេក​ បានដឹកនាំក្រុមការងារនឹងនាំយកគ្រឿងឧបភោគ​ បរិភោគមួយចំនួននិងថវិការ ៤០ មុឺនរៀលចុះសួរសុខទុកអុំស្រីឈ្មោះ ខែម​ ហូ អាយុ​ ៦២ ឆ្នាំជាអនុប្រធានភូមិសំបួរជេីង ឃុំម្សាក្រង​ ស្រុកស្ទោងដែលកំពង់មានជំងឺសំរ៉ាកព្យាបាលនៅផ្ទះ។ បន្ទាប់មកបានជួបសំណេះសំណាលជាមួយគណៈកម្មការបក្សឃុំនិងលោកមេឃុំ មេភូមិនិងបានឧបត្ថម្ភថវិកាចំនួន ៤០ ម៉ឺនរៀលនិងខោអាវ ១០ កំផ្លេរសម្រាប់ប្រជាការពារភូមិសំបួរជើង។