បុរសវ័យ៥០ឆ្នាំម្នាក់ដេកស្លាប់នៅលើផ្ទះខ្លួនឯង ដោយសារជំងឺរ៉ាំរ៉ៃប្រចាំកាយ.(រោគថ្លើម)

(កំពង់ធំ)៖ បុរសម្នាក់ដេកស្លាប់ដោយសារជំងឺប្រចាំកាយ(រោគថ្លើម)ដឹងកើតហេតុវេលាម៉ោង ០៥ និង ៣០នាទីព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុច ផ្ទះខ្លួនឯង នៅភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
សពឈ្មោះ សួន ស៊ីណាក់ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ឈ្មោះ លឹង ឡេង ភេទស្រី អាយុ ៥៦ឆ្នាំ ត្រូវជាប្រពន្ធរបស់សព បានអោយដឹងថា ប្ដីរបស់គាត់មានជំងឺថ្លើមជាយូរមកហើយ និងតែងផឹកស្រាជាប្រចាំ លុះនៅល្ងាចថ្ងៃទី០៥.០៧.២០២០ ជនរងគ្រោះបានផឹក ស្រាសរហូតដល់ម៉ោង ០១យប់ទើបបានចូលដេក លុះនៅម៉ោង០៥ ព្រឹកខ្លួនបានដាស់ប្ដីអោយក្រោកក៏ស្រាប់តែដឹងថាប្ដីស្លាប់តែម្តង។
ទទួលបានព័ត៌មានខាងលើភ្លាមសមត្ថកិច្ចប៉ុស្តិ៍ចុុះដល់ទូកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ និងសព។
តាមការពិនិត្យសាកសពមិនមានស្លាកស្នាមអ្វីគួអោយកត់សំគាល់ឡើយ ហើយបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះ ដេកស្លាប់ដោយសារជំងឺប្រចាំកាយខ្លួនឯង មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុ: មានជំងឺប្រចាំកាយរ៉ាំរ៉ៃ។
បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពើណ៕