ហាងម៉ាស្សាមួយកន្លែងសង្ស័យមានបង្កប់ជួញដូរផ្លូវភេទ

ស្រុកអន្លង់វែង: ទីតាំងហាងម៉ាស្សាមួយកន្លែងស្ថិតនៅក្នុងភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានចំងាយប្រហែលជា៤០០ម៉ែត្រពីរង្វង់មូលដែលសង្ស័យថាមានបង្កប់ជួញដូរផ្លូវភេទដោយជ្រកក្រោមស្លាក់ម៉ាស្សាដែលមានយីហោ(ជំនោរធម្មជាតិម៉ាស្សា)។

បើយោងតាមប្រភពខ្លះៗពីប្រជាពលរដ្ឋនឹងអ្នករត់ម៉ូតូឌុបនឹងអ្នករត់តាក់ស៊ីជាច្រើនបានអោយដឹងថាទីតាំងមួយនេះគឺបើកយូរណាស់មកហើយដោយដាក់ស្លាកយីហោម៉ាស្សាតែធាតុពិតនៅខាងក្នុងបង្កប់ទៅដោយការជួញដូរផ្លូវភេទ តែគេមិនដែលឃើញមានអជ្ញាធរឬមន្ត្រីពាក់ព័ន្ធណាម្នាក់ចុះមកធ្វើការអប់រំណែនាំម្តងណាឡើយ។

ជាក់ស្តែងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមអ្នកសារព័ត៌មានយើងក៏បានទៅដល់ទីតាំងខាងលើនោះពិតជាមានដាក់ស្លាកយីហោដូចខាងលើនេះពិតប្រាកដមែនប៉ុន្តែចំពោះអ្វីដែលប្រជាពលរដ្ឋលើកឡើងនោះពិតឬមិនពិតយ៉ាងណានោះយើងនៅមិនទាន់ច្បាស់នៅឡើយ។

ដូច្នេះសូមសំណូមដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធសូមមេត្តាមានវិធានការចុះត្រួតពិនិត្យដល់ទីតាំងខាងលើនោះផងទានព្រោះថាបើនៅមានការជួញដូរផ្លូវភេទពិតប្រាកដមែននោះគឺអាចបង្ក្ករអោយមានការឆ្លងនូវជំងឺកាមរោគផ្សេងៗដល់ក្រុមគ្រួសារហើយនឹងអាចមានអំពើហឹង្សាក្នុងគ្រួសារដោយបងៗបុរសៗលួចលាក់ពីប្រពន្ធទៅមានការរួមភេទនៅខាងក្រៅហើយអ្វីជាពិសេសនោះគឺអាចនឹងមានការលួចលាក់ប្រើប្រាស់គ្រឿងញៀនផងក៏អាចថាបាន៕