(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍នៅអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែ កក្តដា ឆ្នាំ ២០២០ វេលាម៉ោង ១៧ និង ០០នាទី នៅលើផ្លូវលំក្រាលកៅស៊ូ ភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១លើក រវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នាបណ្តាលអោយស្លាប់មនុស្ស០១នាក់ (ប្រុស) ,របួសធ្ងន់០១នាក់ (ប្រុស) និងខូចខាតម៉ូតូ០២គ្រឿង៖
ម៉ូតូម៉ាកហុងដាC125 សេរី014 ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ធំ1G-2856 បើកបរដោយឈ្មោះ ហែម ឌី ភេទប្រុសអាយុ ៤៥ឆ្នាំ នៅភូមិ/ឃុំកើតហេតុ មុខរបរធ្វើស្រែ (មិនពាក់មួកសុវត្ថិភាព) បើកបរពីកើតទៅលិច (របួសធ្ងន់)បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ ។
ម៉ូតូម៉ាកហុងដាC125 សេរី០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ១A-១៧៥៤ អ្នកបើកបរមិនស្គាល់អត្ត សញ្ញាណទិសដៅពីលិច ទៅកើត(ស្លាប់នៅនឹងកន្លែងកើតហេតុ)ពាក់មួកសុវត្ថិភាភ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងម៉ូតូទាំងពីរគ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ចំណែកឯសាកសព កំពុងស្រាវជ្រាវរកក្រុមគ្រួសារ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថា មូលហេតុបឋមបង្កឡើងដោយ អ្នកបើកបរម៉ូតូម៉ាកC125 សេរី០១៤ មកពីទិសខាងកើតវ៉ាគោយន្តទៅបុកម៉ូតូម៉ាកC125 សេរី០៨ មកពីទិសខាងលិច៕