ខេត្តស្ទឹងត្រែង៖ជនជាតិឡាវម្នាក់ រួមនិថ្នាំញៀន៥កញ្ចប់ធំ ត្រូវបានរងការបង្រ្កាប និងដកហូតដោយកម្លាំងសមត្ថកិច្ច ការិយាល័យផ្សព្វផ្សាយអប់រំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលច្រកទ្វាព្រំដែន និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល
ខេត្តស្ទឹងត្រែង ។
ការបង្រ្កាបនេះ ត្រូវបានសមត្ថកិច្ចធ្វើឡើង នៅវេលាម៉ោង៩ និង២០នាទី ក្នុងថ្ងៃទី០៦
កក្កដានេះ ខណ:ជនសង្ស័យកំពុងនាំយកគ្រឿងចូលមកកម្ពុជា ត្រង់ចំណុចកំពង់ទូក
ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។
សមត្ថកិច្ចស្ថិតក្នុងការបង្រ្កាបនោះ បានឲ្យដឹងថា:ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់
ខ្លួនបាន រួមនិងបទល្មើសគ្រឿងញៀនខាង
លើនេះ មានឈ្មោះ ភិត ងិន ភេទប្រុស ម
អាយុ៣៩ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើការនៅទំបន់វារីអគ្គីសនីដនសាហុង ប្រទេសឡាវ(អ្នកបើកបរ) កម្រិតវប្បធម៌ ថ្នាក់ទី៣។មានស្រុកកំណើតនៅភូមិអូនភូសៃ ស្រុក ញុំម៉ាឡាត ខេត្តខាំមួន ប្រទេសឡាវ ។ បច្ចុប្បន្នស្នាក់នៅភូមិកោះសាដាំ ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ រីឯវត្ថុតាងគ្រឿងញៀន សមត្ថកិច្ចដកហូតបានចំនួន៥កញ្ចប់ធំទម្ងន់ប្រហែល៥គីឡូក្រាមសុទ្ធតែជាប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស(ICE) ។
លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា:ជនសង្ស័យគឺជាមុខសញ្ញា ដែលសមត្ថកិច្ចបានតាមអស់មួយរយ:មកហើយ ដោយកំណត់មុខសញ្ញាបានហើយនោះ ទើបលោកដឹកនាំកម្លាំងសហការគ្នាចុះធ្វើការបង្រ្កាបតែម្តង។ លោកថា:ក្នុងពេលបង្រ្កាបនោះ ជនសង្ស័យ បានប្រទាញប្រទង់គ្នាជាមួយសមត្ថ
កិច្ច ហើយរើបម្រាស់ដើម្បីរត់គេចខ្លួន តែសមត្ថកិច្វមិនបណ្តោយឲ្យជនសង្ស័យគេចខ្លួនសម្រេចនោះឡើយ ។
បច្ចុប្បន្ន ជនសង្ស័យជនជាតិឡាវ រួមនិងវត្ថុតាងបទល្មើសគ្រឿងញៀនមេតំហ្វេតាមីន(ICE)ទាំចំនួន៥កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចនៃកម្លាំងសហការគ្នា បារៀបចំវេចខ្ចប់ និងបានកសាងសំណុំឯកសារ ដើម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ចាត់ការទៅតាមនិតិវិធី៕