សារព័ត៌មានWall Street Journal បានប្រកាស់ពីតួរលេខពិតប្រាកដស្តីពីការទិញប្រេងឆៅ ពីប្រទេសអ៊ីរ៉ងក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៤កើតឡើងខ្ពស់បំផុតមិនធ្លាប់មានគឺរហូតដល់ទៅ៦៣០០០០ធុងក្នុងមួយថ្ងៃ។
គម្រិតប្រេងឆៅដែលអ៊ីរ៉ងលក់ទៅឲ្យចិនកើនដល់៤៨ភាគរយ បើប្រៀបធៀបនិងឆ្នាំ២០១៣។ នាយកគ្រប់គ្រប់ក្រុមហ៊ុនប្រេងរបស់អ៊ីរ៉ងប្រចាំប្រទេសចិនបានឲ្យដឹងថា មូលហេតុកើតឡើងបែបនេះគឺដោយសារតែអាមេរិកកាត់បន្ថយការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង។
ចិនជាអតិថជនធំបំផុតរបស់អ៊ីរ៉ង បានបង្កើនការទិញប្រេងចាប់តាំងអ៊ីរ៉ងនិងប្រទេស៥បូក១ ដែលមានអាមេរិក ចិន បារាំង អង់គ្លេស រុស្ស៊ី និងអាល្លឺម៉ង ឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នស្តីពីកម្មវិធីបរមាណូរបស់អ៊ីរ៉ង។
តាមកិច្ចព្រមប្រៀងនោះ ប្រទេសមហាអំណាចទាំង៦បានឯកភាពគ្នាកាត់បន្ថយការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង ជាការដោះដូរអ៊ីរ៉ងត្រូវតែផ្អាកសកម្មភាពបរម៉ាណូមួយចំនួនវិញ។ ភាគីទាំងពីបន្តពិភាគ្សារហូតដល់ថ្ងៃទី២៤ខែវិច្ឆិកា ដើម្បីឈានដល់កិច្ចព្រមប្រៀងចុងក្រោយ។
ចិនដែលជាប្រទេសត្រូវការថាមពលប្រេងច្រើនជាងគេបំផុតលើពិភពលោក ទាំងនោះហើយបានបង្ខំឲ្យចិតពង្រីកសកម្មភាពគ្រប់គ្រង ទីតាំងជាច្រើនដែលមានវិវាទ សប្បូរទៅដោយធនធានធម្មជាតិប្រេង ដូចជានៅដំបន់សមុទ្រចិនភាគខាងត្បូងជាដើម។ ទាំងនោះហើយក៏ជាមូលហេតុដែលចិនដាក់ស្ថានីយខួងប្រេងដោយខុសច្បាប់នៅដែនសមុទ្រក្នុងអធិបតេយ្យភាពវៀតណាម បង្ករឲ្យមានវិវាទកាន់តែខ្លាំងឡើង៕