កំពង់ស្ពឺ៖នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលគ្រឿងឧបភោគបរិភោគ ពីឯកឧត្តម ហ៊ុន ជា ដើម្បីចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (Covid-19) ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា ដែលរួមមាន៖ អង្ករចំនួន ៤០០ បេតូច មីជាតិចំនួន ៥០ កេសធំ ទឹកស៊ីអ៊ីវចំនួន ១០០ យួរ ទឹកត្រីចំនួន ១០០ យួរ និងថវិកាចំនួន ៥លានរៀល៕