ទីតាំងល្បែងស៊ីសងមួយកន្លែងនៅភូមិអន្លង់ជ្រៃបើកលេងបានដោយរលូនក៏ព្រោះតែអួតថាមានច្បាប់

ខេត្តត្បូងឃ្មុំ: ជារៀងរាល់ថ្ងៃមិនថាថ្ងៃសុក្រ សៅរ៍ ឬអាទិត្យនោះទេអោយតែដល់ម៉ោង១១ថ្ងៃត្រង់គឺមានការប្រមូលផ្តុំគ្នាលេងល្បែងជារៀងរាល់ថ្ងៃព្រោះអួតអាងថាមានច្បាប់ត្រឹមត្រូវបានជាគេហ៊ានបើកលេងបែបនេះបើមិនមានច្បាប់គេមិនហ៊ានទេ។

បើតាមប្រភពពីប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្បែរទីតាំងល្បែងខាងលើនេះបានអោយដឹងថាជារៀងរាល់ថ្ងៃគឺមានរថយន្តជាច្រើនគ្រឿងចូលមកលេងហើយពេលចូលមកលេងម្តងៗគេឃើញមានឆ្មាំដែលយាមទ្វានឹងបើកទ្វាជូនដល់ក្រុមអ្នកមកលេងល្បែងទៀតផង។

តែបើតាមប្រភពខ្លះទៀតបានអោយដឹងថាបនល្បែងដ៏ធំមួយនេះគឺរាល់ថ្ងៃនេះលេងគ្មានច្បាប់នោះគឺគ្រាន់តែជ្រកក្រោមស្លាកកាស៊ីណូដើម្បីបំភាន់ភ្នែកដល់ប្រជាពលរដ្ឋនឹងអ្នកសារព័ត៌មានតែប៉ុណ្ណោះព្រោះថាមានការរត់ការបង់លុយរួចរាល់អស់ហើយ។

ក្នុងនោះដែរអង្គភាពសារព័ត៌មានយើងខ្ញុំក៏បានរាយករណ៍ព័ត៌មាននេះជាបឋមទៅលោក បែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំតាមតេឡេក្រាមតែក្នុងពេលនោះលោកក៏បានឆ្លើយតបមកវិញយ៉ាងខ្លីថាអរគុណច្រើនៗតែប៉ុណ្ណោះដូច្នេះប្រជាពលរដ្ឋក៏ដូចជាយើងខ្ញុំជាអ្នកសារព័ត៌មានសូមសំណូមពរបន្ថែមទៀតទៅលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំសូមជួយមានវិធានការទប់ស្កាត់នឹងបង្ក្រាបផងព្រោះថាបើសិនជាមានល្បែងបើកលេងបែបនេះគឺមិនល្អទេសម្រាប់ភូមិឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថាជុំវិញករណីបនល្បែងខាងលើនេះខាងអង្គភាពសារព័ត៌មានអាណាចក្រខ្មែរយើងខ្ញុំនៅមិនទាន់មានការបំភ្លឺណាមួយពីរខាងអធិការស្រុកពញាក្រែកនៅឡើយទេព្រោះមិនមានលេខទូរស័ព្ទដូច្នេះយើងខ្ញុំនឹងរងចាំការបកស្រាយនៅពេលក្រោយ៕