ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារបានកើតទុក្ខមិនសុចចិត្តលើកគ្នាមកតវ៉ាហើយធ្វើការចោទប្រកាន់លោកដឹប លន់ ឈ្មួញកាយដីលក់ សម៉ាជិកក្រុមប្រឹក្សាសង្កាត់ និងជាអ្នកយាមអាងម្កាក់ផងបានយកម៉ៃខូជាច្រើនគ្រឿងកាយដីក្នុងអាងដឹកលក់ពេញភូមិយ៉ាងអាណាធិបតេយ្យព្រោះ
សំអាងថាស្តារអាងយកទឹកប្រើដើម្បីអភិវឌ្ឍន៍ដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលក្នុងដីអាងនេះជាង៣០ឆ្នាំកន្លងមកហើយ នៅព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងអាងម្កាក់ ស្ថិតក្នុងភូមិម្កាក់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តចន្ទាយមានជ័យ។លោក ពៃផាន ភេទប្រុស អាយុ៦៦ឆ្នាំ និងប្រជាពលរដ្ឋមកតវ៉ាជាច្រើននាក់ទៀតបាននិយាយដូចគ្នាថា អាងម្កាក់នេះព័ទ្ធជុំវិញដោយភ្លឺមានចំនួន៣០០ហិចតា មានប្រជាពលរដ្ឋអាស្រ័យផលក្នុងអានេះជាច្រើនគ្រួសារតាំងពីសម័យ៧៩ រហូតមកដល់សព្វថ្ងៃនេះ ។ប្រជាពលរដ្ឋបាននិយាយបន្តថាលោកដឹបលន់ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ជាឈ្មួញកាយដីលក់យ៉ាងខ្លាំងនៅក្នុងតំបន់នេះថែមទាំងជាអ្នកយាមអាងម្កាក់ដ៏មានឥទ្ធិពលទៀតផង។ប្រជាពលរដ្ឋបាននិយាយបន្តថាកន្លងមកគាត់ចង់ឲ្យអាជ្ញាធរកាយប្រឡាយជុំវិញអាងនេះដើម្បីយកទឹកមកដាក់ស្រែតែអាជ្ញធរមិនធ្វើស្ងាត់ឈឹង លុះនៅ ថ្ងៃទី៥ខែកក្កដា នេះស្រាប់តែមានម៉ៃខូ៣គ្រឿងបានកាយដីក្នុងអាងដាក់ឡានដឹកលក់ពេញតែភូមិស្របពេលនោះប្រជាពលរដ្ឋបាននាំគ្នារត់ទៅសួលោកចៅសង្កាត់ ឈ្មោះ ស្រី ហឿង គាត់បានប្រាប់ប្រជាពលរដ្ឋវិញថាគេស្តារអាងយកដីលក់ជារឿងធម្មតាដើម្បីធ្វើការអភិវឌ្ឍន៍តំបន់នេះ ចំណែកលោកដឹបលន់បាននិយាយថាដរាបណាប្រជាពលរដ្ឋទិញដីពីគាត់គាត់កាយដីពីក្នុងអាងនេះលក់រហូរ បើចង់ជ្រាបព័ត៍មានឲ្យបានច្បាស់ទៅសួរលោកអភិបាលក្រុង និងលោកអភិបាលខេត្តទៅ។ចំណែកប្រជាពលរដ្ឋបាននិយាយបន្តថាគាត់ទទួលស្គាល់ថាដីក្នុងអាងម្កាក់នេះជាដីរបស់រដ្ឋបើរដ្ឋចង់យកដីនេះទៅអភិវឌ្ឍជារូបភាពអ្វីមួយគាត់ក៏មិនថាប៉ុន្តែគាត់ចង់ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ចេញជាលិខិតស្នាមអ្វីមួយឲ្យពិតប្រាកដជាក់ស្ដែងឲ្យគាត់មើលទើបគាត់អស់ចិត្តតែបើឈ្មួញកាយដីក្នុងអាងជាដីស្រែរបស់គាត់ដាក់ឡានដឹកលក់វិញតែភូមិយកលុយដាក់ហោរប៉ៅដោយឈ្មួញម្នាក់គាត់មិនសុខចិត្តដាច់ខាត។ប្រជាពលរដ្ឋទាំងអស់មិនពេញចិត្តទៅលើឈ្មោះដប់លន់ទាល់តែសោះព្រោះកន្លងមកម្នាក់នេះធ្លាប់ប្រើអំណាច គ្រាន់តែប្រជាពលរដ្ឋទៅបង់ត្រីយកមកហូបនៅខែវស្សាគាត់មិនឲ្យបង់ដាច់ខាតសំអាថាជាតំបន់អភិរក្សម្យ៉ាងវិញទៀតបើប្រជាពលរដ្ឋណាធ្វើស្រែលិចទឹកនិងខ្វះទឹកទាល់តែសុំអង្វរគាត់ទើបគាត់ធ្វើ។ចំណែកលោកហុឹលរ៉ាយ៉ាអភិបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាអាជ្ញាធរខេត្តនិងធនធានទឹកបានអនុញ្ញាត្តិឲ្យអាជីវករហ្នឹងជាដៃគូរបស់ក្រុមហ៊ុមមួយមានការទទួលស្គាល់ហើយគេអនុញ្ញាតឲ្យស្តារអាងនេះជាទ្រង់ទ្រាយក្នុងកំរិតខេត្តតែប៉ុណ្ណោះ៕