ករណីឆោរបោករត់ការចូលក្របខណ្ឌរដ្ឋ នគរបាលជាតិ សំណូកចំនួនទឹកប្រាក់១២៧០០ដុល្លា

ភ្នំពេញ៖តាមប្រភពព័ត៌មាននៅរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យលោក ខាត់ ស៊ុនហេង ភេទប្រុស អាយុ៤០ឆ្នាំ ទីកន្លែងកំណើត ភូមិអន្លង់គគីរ ភូមិស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។ទីលំនៅបច្ចុប្បន្នរស់នៅផ្ទះជួលភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកស៊ីវិល បំរើការងារនៅនាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល ក្រសួងមហាផ្ទៃ។បានធ្វើការឆោរបោករត់ការចូលក្របខណ្ឌរដ្ឋ នគរបាលជាតិ សំណូកចំនួនទឹកប្រាក់១២៧០០ដុល្លា ពីជនរងគ្រោះឈ្មោះ មៀច ស៊ីនាម ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិ-ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។រឿងរ៉ាវនេះបានចាប់ផ្ដើមពីដើមឆ្នាំ២០១៩កន្លងទៅរហូតដល់ថ្ងៃទី៦ខែកក្កដាឆ្នាំ២០២០នេះ។ក្នុងអំឡុងពេលនៃការរត់ការនេះជនរងគ្រោះបានត្រឹមតែពាក្យភូតកុហកនិងការរងចាំរហូតដល់ការជ្រើសរើសនគរបាលជាតិត្រូវបានបិទវគ្គ។ប៉ុន្ដែជនរងគ្រោះខិតខំព្យាយាមទាក់ទងក៏ដូចជាសើបសួរផងដែរតែពុំទទួលបានអ្វីសោះ មានតែការគេចវេសទើបបណ្ដាលអោយធ្វើពាក្យសន្យាព្រមព្រៀងសងលុយចំនួន១២៧០០ដុល្លានៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០រហូតដល់ថ្ងៃកំណត់ថ្ងៃទី១ ខែកក្កដាឆ្នាំ២០២០ ជនសង្ស័យនៅតែមិនព្រមសងលុយនោះទេ។ហេតុនេះហើយទើបធ្វើជនរងគ្រោះប្ដឹងទៅ ក្រសួងមហាផ្ទៃដើម្បីធ្វើតាមនីតិវិធីនៃច្បាប់។