​ទីក្រុង​ចំនួន​១០​ដែល​នាំមុខ​ពី​ការកកស្ទះ​ចរាចណ៍​

ការកកស្ទះ​ចរាច​រណ៍ បាន​ជះ​ឥត្ថិពល​យ៉ាង​ខ្លាំង​ដល់​អ្នកធ្វើដំណើរ ពិសេស​គឺ​នៅ​ទីក្រុង​ធំៗ អ្នកធ្វើដំណើរ​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ទើប​អាច​ទៅដល់​គោលដៅ​។​

តាម​របាយការណ៍​ស្រាវជ្រាវ​ពី​ការកកស្ទះ​ចរាច​រណ៍​នៅលើ​ពិភពលោក ដែល​ក្រុមហ៊ុន​ឯកទេស​ពី​ចរាចរណ៍​និង​សេវាកម្ម​នាំ​ផ្លូវ​របស់​ហូ​ឡង់​មានឈ្មោះ​TomTom បាន​ប្រកាស់​ឲ្យដឹង​ថា ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​អ្នកបើកបរ​ត្រូវ​ចំណាយពេល​ក្នុង​ការកកស្ទះ​រហូតដល់​៨​ថ្ងៃ​នៅ​លើ​ដងផ្លូវ​។​
​ការស្រាវជ្រាវ​ក៏​បាន​បង្ហាញឲ្យឃើញថា ផ្លូវបំបែក ផ្លូវ​តួចៗ​ងាយ​ក្នុង​ការកកស្ទះ​ជាង​ផ្លូវធំៗ ។ ប្រទេស​ដែល​មាន​ការកកស្ទះ​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​នោះ​គឺ​ទីក្រុង​ម៉ូស្កូ​ប្រទេស​រុស្ស៊ី ដែល​មាន​ការកកស្ទះ​ចរាច​រណ៍​រហូតដល់​ទៅ​៧៤​ភាគរយ​។ ការ​ក​ស្ទះ​គិត​លើ​ពេលវេលា​ដែល​មិន​មាន​ជា​ម៉ោង​មមាញឹក​ដូចជា​ម៉ោង​ចេញពី​ធ្វើការ គឺ​កកស្ទះ​នៅពេល​ធម្មតា​។ ប្រសិន​បើ​នៅពេល​ចេញពី​ធ្វើការ អ្នកបើកបរ​ត្រូវ​ចំណាយពេល​យ៉ាង​តិច​បំផុត​២​ម៉ោង ខណ​ដែល​ពេលវេលា​ធ្វើដំណើរ​មិន​ដល់​១​ម៉ោង​ផង​នោះ​។​
​បន្ទាប់​ពី​ទីក្រុង​ម៉ូស្កូ កឺ​ទីក្រុង អ៊ី​ស្តា​ន​ប៊ូល​ប្រទេស​ទួរគី ទីក្រុង​Rio De janeiro ប្រទេសប្រេ​ស៊ីល​ទីក្រុង​Mexixo city ប្រទេស​មិចស៊ិចកូ​។​
​ខាងក្រោម​នេះ​ជា​បញ្ចី​ឈ្មោះ​ទីក្រុង​ទាំង​១០​ដែល​កកស្ទះ​ច្រើនជាងគេ​បំផុត​៖

Moscow Traffic
1. Moscow, rusia : 74%
2. Istanbul, Turkey: 62%
3. Rio de Janeiro, Brazil: 55%
4. Mexico City, Mexico: 54%
5. São Paulo, Brazil: 46%
6. Palermo, Italy: 39%
7. Warsaw, poland: 39%
8. Rome, Italy: 37%
9. Los Angeles,USA : 36%
10. Dublin, Ireland: 35%.​