ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង សហការឆ្មក់បង្រ្កាល្បែងសុីសង(អាប៉ោង)ដោយក្រសោបបានចំនួប ៣នាក់រួមទាំងវត្ថុតាងជាក់ស្ដែង និងសម្ភារៈផងដែរ ដើម្បីយកទៅបន្តនីតិវិធី ។
ករណីបង្រ្កាបល្បែងសុីសងអាប៉ោងខាងលើ ធ្វើឡើងនៅវេលាម៉ោង៣ និង១៥នាទី រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ប៉ូច សត់ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
នគរបាលស្រុកភ្នំក្រវាញប្រាប់ថា ជនសង្ស័យញៀនល្បែងសុីសងត្រូវបានកម្លាំងឃាត់ខ្លួន ទី១ ឈ្មោះ យ៉ាន វុទ្ធី ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិរហាទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ទី២ ឈ្មោះ វឿន ខុំ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ និងទី៣ ម្ចាស់ផ្ទះខាងលើ ។
នគរបាលស្រុកខាងលើបន្តថា វត្ថុតាង និងសម្ភារៈរួមមាន មេអាប៉ោង ១ កម្រាលអាប៉ោង ១ ចានបាញ់អាប៉ោង ១ និងម៉ូតូចំនួន ៣គ្រឿង សង្ស័យរួមទាំងវត្ថុតាង និងសម្ភារៈ នាំយកទៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបន្តនីតិវិធី ៕