ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកសំបូរ បានធ្វើការចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ឋករណី ប៉ុនប៉ងមនុស្សឃាត ខណះជនដៃដល់រូបនេះបានកែច្នៃគ្រឿងបំផ្ទុះធ្វើពីរំសេវផាវដាក់ក្នុងដបទឹក បរិសុទ្ឋ ក្នុងចេតនាដុតបំផ្ទុះសម្លាប់ឱពុកនិងម្តាយក្មេកនៅក្នុងផ្ទះ តែដោយសារបំផ្ទុះខុស បច្ចេកទេសបណ្តាលឲ្យផ្ទុះត្រូវរបួសខ្លួនឯង។
នគរបាលស្រុកសំបូរនិយាយថា ជនសង្ស័យដៃដល់ឈ្មោះ ធា ធី អាយុ៤២ឆ្នាំ រស់នៅ ភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ត្រូវបានធ្វើការចាប់ខ្លួនបានភ្លាមកាលពីល្ងាចថ្ងៃទី៦ ខែកក្កដា នៅពេលជនដៃដល់បានដុតគ្រឿងបំផ្ទុះកែច្នៃនេះ បំផ្ទុះខុសបច្ចេកទេសអស់មួយ គ្រាប់និងបានផ្ទុះដាច់ម្រៀមដៃខ្លួនឯង និងត្រូវលើរាងកាយកូនប្រុសអាយុ៧ឆ្នាំម្នាក់ទៀត។
ដើមចមដែលឈានឲ្យមានករណីប៉ុនប៉ងអំពើមនុស្សឃាត ពីកូនប្រសារទៅលើឱពុក ម្តាយក្មេកនេះ ត្រូវបាននគរបាលរកឃើញថា ផ្តើមចេញដោសាររឿងគំនំ។ ព្រោះកន្លងមកជន ដៃដល់ម្នាក់នេះ មានគំនំទៅលើឱពុកម្តាយក្មេក ដោយចោទថា ការលែងលះរវាងរូបគេជាមួយ និងប្រពន្ឋកាលពី២ឆ្នាំមុន ដោយសារតែឱពុកម្តាយក្មេងទាំងពីរនាក់នេះ។
អធិការរងនគរបាលស្រុកសំបូរ លោកវរសេនីយ៍ទោ ណយ ស៊ីថាច បានបញ្ជាក់ថា តាម ការសាកសួរជននេះ មានចេតនាប៉ុនប៉ងកែច្នៃរំសេវផ្ទុះដើម្បីយកមកបំផ្ទុះសម្លាប់ឱពុកម្តាយ ក្មេងនៅក្នុងផ្ទះនេះចំនួន២លើកមកហើយតែមិនបានសម្រេច។ ហើយរំសេវផ្ទុះដែលជននេះ បានកែច្នៃធ្វើជាឧប្បករណ៍ផ្ទុះ គឺមានគុណភាពអាចបំផ្ទុះសម្លាប់អាយុជីវិតមនុស្សបាន។
នៅថ្ងៃកើតហេតុ ជននេះ បានកែច្នៃដោយយករំសេវផាវ មកបុកដាក់ចូលដបទឹកបរិសុទ្ឋ ចំនួន៣ដប និងមានសាំងមួយលីត្រកន្លះ ក្នុងចេតនាដុតបំផ្ទុះចូលផ្ទះដើម្បីសម្លាប់ឱពុកម្តាយ ក្មេងតែមិនបានសម្រេច។
នគរបាលថា ជននេះបានលែងលះជាមួយប្រពន្ឋមនារយះពេលជាង២ឆ្នាំមកហើយ។ ដោយសារតែជននេះតែងតែបង្កហិង្សារក្នុងគ្រួសារឥតឈប់ឈរ។ ជននេះមានកូន២នាក់ ស្រី១នាក់ ដោយបន្សល់ទុកកូនប្រុសអាយុ៧ឆ្នាំម្នាក់នៅជាមួយគេដល់សព្វថ្ងៃ។ ចំនែកឯកស្រ្តី ជាប្រពន្ឋក្រោយការលែងលះ ក៏ទៅធ្វើការងារនៅខេត្តព្រះសីហនុ ជាមួយនិងកូនស្រីម្នាក់បាត់ មិនត្រឡប់មកវិញ។
លោកអធិការរង បញ្ជាក់ថា ជនដៃដល់បានរងគ្រោះដាចម្រៀមដៃនិងដងខ្លួន និងកំពុង ព្យាបាលដើម្បីមានវិធានការតាមផ្លូវច្បាប់បន្ត៕