ប្រធានា​ធិបតិ​ថ្មី​ឥណ្ឌូនេស៊ី​ជា​បុគ្គល​កើតចេញពី​ត្រកូល​ក្រីក្រ​

​លោក Joko Widodo ជា​ប្រធានាធិបតី​តំបូង​គេ​បង្អស់​របស់​ឥណ្ឌូនេស៊ី​មិន​កើត​ចេញពី​ត្រកូល​អភិជន​ឬក៏​មាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​យោធា​នោះឡើយ​។​

គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោតជាតិ​ឥណ្ឌូនេស៊ី​កាល​ពី​យ​ប​ថ្ងៃទី​២២​ខែ​កក្កដា​បាន​ប្រកាស់​លទ្ថផល​បោះឆ្នោតជា​ផ្លូវការ​ក្រោយ​រយៈពេល​ជា​២​សប្តាហ៍​រាប់​សន្លឹកឆ្នោត​បង្ហាញ​ឲ្យឃើញ​ថា​ជ័យ​ជំនៈបា​នទៅ​លើ​អតីត​អភិបាល​ក្រុង​ចា​ការ​តា​លោក​Joko Widodo ដោយ​មាន​សម្លេង​គាំទ្ររ​ហូត​ដល់​ទៅ​53,15 ភាគរយ នាំមុខ​គូប្រជេង​គឺ​លោក​Prabowo Subianto អតីត​មេទ័ព​ទទួលបាន​សម្លេង​គាំទ្រ​តែ​46,85% ប៉ុណ្ណោះ​។ ជាមួយ​និង​ជ័យ​ជំនៈនេះ​លោកវីដូ​ដូនឹង​ស្បថ​ចូល​កាន់ដំណែង​នៅ​ខែ​តុលា​២០១៤​នេះ​ក្នុង​អាណា​ត្តិ​៥​ឆ្នាំ​។​
​លោក​វី​ដូ​ដូ កើត​នៅ​ឆ្នាំ​១៩៦១ ក្នុង​គ្រួសារ​ក្រីក្រ រស់នៅ​ក្នុង​តំបន់​អាណាធិបតេយ្យ​តាម​បណ្តោយ ព្រេក​នៅ​កោះ​ជ្វា​។ ក្រោយពេល​ខិតខំ​រៀន​ស៊ូ​ត​រហូត​ដល់​បញ្ចប់​មហា​វិទ្យាល័យ​វិស្វ័កករ​នៅឯ​សកល​វិទ្យាល័យ Gadjah mada នា​ឆ្នាំ​១៩៩៥​។ លោក​វី​ដូ​ដូ​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​លកដុំ​និង​រាយ​នៅ​សម្ភារ​ធ្វើ​ពី​ឈរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​
​លោក​ត្រូវបាន​គេ​ស្គាល់​នៅ​ទូទាំង​ប្រទេស​ពេល​ដែល​ជាប់ឆ្នោត​ជា​អភិបាលក្រុង​ចា​ការ​តា​នា​ឆ្នាំ​២០១២ បន្ទាប់ពី​លោក​ធ្លាប់​កាន់ដំណែង​ជា​អភិបាលខ័ណ្ឌ ស៊ូ​ឡូ ក្នុង​ក្រុង​ចា​ការ​តា​។ ក្រោយ ឡើងកាន់តំណែង​ជា​អភិបាលក្រុង​ចា​ការ​តា​លោក​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ដែល​មាន​ស្នាដៃ​កែ​ទម្រ​ង​ទីក្រុង​ប្រកបដោយ​ជោគជ័យ ។​
​លោក ជូ​គូ វី​ដូ​ដូ ជា​អ្នកនយោបាយ​ត្រូវបាន​គេ​វាយតម្លៃថា មាន​ភាព​ស្អាតស្អំ​និង​សាមញ្ញ​បំផុត ។ ជាមួយ​និង​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កន្លងមកនេះ គេ​សង្ឃឹមថា លោក​និង​ជួយ​ដល់ ឥណ្ឌូនេស៊ី​ក្លាយទៅជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ និង​ឈរ​លំដាប់​ទី​៥​នៅ​តំបន់​អាស៊ី​ទាំងមូល​។ កាលពីដើមឆ្នាំ​២០១៤​លោក​វី​ដូ​ដូ​ត្រូវបាន​ទស្សនា​វ​ដ្តី Fortune របស់​អាមេរិក​វា​តម្លៃ​ថា ជា​មេដឹកនាំ​មួយរូប​ក្នុង​ចំណោម​៥០​រូប​លំដាប់​ពិ​ភ​ពោ​ក​។​
​ការដែល​លោក​វី​ដូ​ដូ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ដោយសារ​តែ​លោក​មិន​កើត​ចេញពី​ត្រកូល​អភិជន​ឬក៏​មាន​ទំនាក់ទំនង​ជិ​ស្និត​ជាមួយ​យោធា លោក​ជា​បុគ្គល​មាន​ការតស៊ូ​ពី​បាតដៃ​ទទេ​រហូតដល់​ជោគជ័យ​ក្នុង​ឆាកជីវិត ដូច្នេះ​លោក​ក៏​នឹង​ដឹកនាំ​ប្រទេស​បាន​យ៉ាង​ល្អ​។ នៅពេល​ដែល​សម្លឹង​មើ​មុខមាត់​រូបរាង​របស់​លោក​អ្នក​ណា​ក៏​អាច​វាយតម្លៃ​ដឹងថា មក​ពី​គ្រួរ​សារ​គ្រីក្រ​ពិតប្រាកដ​។ មួយវិញទៀត​លោក​មិន​ដែល​ប្រកាន់​វណ្ណ​នោះឡើយ តែងតែ​មាន​សកម្មភាព​ជិតស្និត​និង​ប្រជាពលរដ្ឋ​ស្គាល់​សុខ​ទុក និង​ដឹង​ច្បាស់​នៅ​អ្វី​ដែល​ពលរដ្ឋ​ចងបាន​។​
​អំពី​សេដ្ឋកិច្ច​ផ្ទៃក្នុង លោក​វី​ដូ​ដូ​បាន​សន្យាថា​លោក​និង​បង្កើត​ប្រសិទ្ធិភាព​នៃ​ការផលិត​ក្នុង​ស្រុក តាមរយៈ​ការគាំទ្រ​ដល់​ក្រុមហ៊ុន​តូច​និង​ល្មម ព្រមទាំង​កែប្រែ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។ គោលនយោបាយ​របស់​លោក​គឺ​ផ្ទុយស្រឡះ​ពី​គូប្រជេង Prabowo subianto ។ អំពី​កិច្ចការបរទេស​លោក​វី​ដូ​ដូ ចង​បង្កើន​ទំនាក់ទំនង​តាមរយៈ​កិច្ចការបរទេស​ជាមួយ​ប្រទេស​ជិតខាង​។ លោក​បញ្ចាក់​ថា ការប្រើប្រាស់​កម្លាំង​យោធា​ជា​វិធីសាស្ត្រ​ចុងក្រោយ​បំផុត​ក្នុង​ការដោះស្រាយ​អំពើហឹង្សា​។​
​កាលពី​ថ្ងៃ​ទី​២២​ខែកក្កដា​មុនពេល​ប្រកាស់​លទ្ធផល​បោះឆ្នោត លោក​វី​ដូ​ដូ​បាន​ប្រកាស់ថា ប្រសិន​បើ​លោក​ជាប់​ឆ្នោត​នោះ​លោក​និង​អនុវត្តិ​គោលនយោបាយ​ថយក្រោយ​មួយ​ជំហាន​ក្នុង​ការដោះស្រាយ​វិបត្តិ​នៅ​ដែនសមុទ្រ​ចិន​ភាគខាងត្បូង​។ លោក​បន្ត​ទៀត​ថា ឥណ្ឌូនេស៊ី​និង​លូកដៃ​ចូល​ជ្រៅ​ប្រសិនបើ​មាន​តួនាទី​ជួយ​ដោះស្រាយ​វិវាទ​តាមរយៈ​កិច្ចការបរទេស​៕​

Joko Widodo