ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំកិច្ចប្រជុំជាមួយក្រុមការងារប្រឡងប្រណាំងឆមាសទី១ ឆ្នាំ២០២០

ខេត្តកំពង់ធំៈ កិច្ចប្រជុំជាមួយក្រុមការងារ ប្រឡងប្រណាំងឆមាសទី១ ឆ្នាំ២០២០ បានធ្វើឡើង នៅទីបញ្ជា​ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាការដ្ឋានយោធភូមិភាគទី៤ ផែនទី០២ ដើម្បីពិនិត្យវាយតម្លៃសកម្មភាពការងារដែលសម្រេចបាន របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃ ទី០៧  ខែ កក្ដដា ឆ្នាំ២០២០។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព អមដោយលោក វរសេនីយ៍ឯក មឿង វន់ តំណាងឲ្យមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប ដែលជា ប្រធានប្តូរវេនផែនទី០២ប្រចាំឆ្នាំ២០២០ រួមទាំងអង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំបន់ប្រតិបត្តិការសឹករងសៀមរាប តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ និងថ្នាក់ដឹកនាំក្នុងជួរបញ្ជាការសេនាធិការនិងស្ថាប័នពាក់ព័ន្ធចូលរួម  ។

បន្ទាប់ពី លោកវរសេនីយ៍ឯក មឿង វន់ បានឧទ្ទេសនាម សមាសភាពក្រុមការងារ ដែលអញ្ជើញមកពីតាមបណ្តាអង្គភាពសឹករងទាំង០៤ ដែលទទួលអនុវត្តន៍បទបញ្ជាពីថ្នាក់ដឹកនាំក្រុមការងារប្រឡង ប្រណាំងនៃបញ្ជាការដ្ឋានយោធភូមិភាគទី៤រួចមក ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រសាសន៍ថា នេះជាមោទនភាពរបស់អង្គភាព យើងខ្ញុំ ដែលបានក្រុមការងារប្រឡងប្រណាំងផែនទី០២ យោធភូមិភាគទី៤ បានចុះមកពិនិត្យផ្ទាល់នូវ សមិទ្ធផលដែលជាស្នាដៃរបស់អង្គភាពយើងខ្ញុំសម្រេចបាននៅមូលដ្ឋានក្នុងការវាយតម្លៃ និងបានបញ្ជាក់នូវខ្លឹមសារប្រឡងប្រណាំងទាំង០៥ ដែល បាន អនុវត្តន៍១ ប្រយុទ្ធត្រៀមប្រយុទ្ធការងារល្អ  ២ហ្វឹកហ្វឺនរៀនសូត្រល្អ ៣ទស្សនៈត្រឹមត្រូវ ឆន្ទៈមុះមុតសាមគ្គីវិន័យល្អ ៤. គ្រប់គ្រងកម្លាំង មធ្យោបាយ អាវុធយុទ្ធភ័ណ្ឌ គ្រឿងចក្រឲ្យបានម៉ឺងម៉ាត់ និងមិនឲ្យបាត់បង់ ៥. ម្ចាស់ការបង្កបង្កើនផល ចិញ្ចឹមសត្វ សន្សំសំចៃ ធានាសុខភាព និង ធានា ជីវភាពរស់នៅឲ្យកងទ័ពបានល្អ   ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា សម្រាប់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងសកម្មភាពប្រឡងប្រណាំង អង្គភាពបានខិតខំប្រឹងប្រែងកសាងអគារស្នាក់នៅ  និងធ្វើការងារនៅតាមបណ្តាផ្នែកសឹករងទាំង០៩និង ០២វរសេនាតូច ដែលអគារនីមួយៗសាងសង់អំពីថ្ម ដែលជាអំណោយរបស់សម្បុរសជន ក្រៅពីនោះបានជម្រុញឲ្យនៅ តាមកងឯកភាព ម្ចាស់ការក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ជីវភាពយោធិនក៏ដូចជា គ្រួសារកងទ័ពផងដែរ បន្ទាប់មកក្រុមការងារត្រួតពិនិត្យលទ្ធផលការងារប្រឡងប្រណាំង បានអញ្ជើញចុះ ទៅពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមបណ្ដាអង្គភាពចំណុះឲ្យ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រង កំពង់ធំផងដែរ   ។

ដោយ ប៊ុន រដ្ឋា