ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយពីឯកឧត្តម ហ៊ុន ម៉ាណែតឧបត្ថម្ភជូណអតីតយុទ្ធជនពិការមានជីវភាពខ្វះខាត ៣គ្រួសារ

ខេត្តកំពង់ធំ៖ អំណោយស្បៀងអាហារ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោគ ជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដីនាំយកទៅឧបត្ថម្ភជូន ក្រុមគ្រួសារ អតីតយុទ្ធជន ពិការចំនួន៣គ្រួសារ ដើម្បីជួយសម្រួល និងដោះស្រាយជីវភាពខ្វះខាត នៅរសៀលថ្ងៃទី ៧ ខែកក្តដា ឆ្នាំ ២០២០។

អតីតយុទ្ធជនពិការខ្វះខាតទាំងបីគ្រួសារ រស់នៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺលោកតា ច្រឹង ញាញ់ ពិការជើងទាំងសងខាង និងពិការ ដៃ ទី២ លោកតា  សង ខឿន ពិការជើងនិង ពិការដៃ ចំណែកទី៣លោក ស ថេន  របួសពិការ  និងមានជំងឺប្រចាំកាយ ក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹកត្រីទឹកស៊ីអីវ១យួរ និងថវិកាមួយចំនួនផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជននិងអតីតយុទ្ធជនយើងនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា  ដោយមិន បានភ្លេចពីគុណបំណាច់របស់អតីតយុទ្ធជនឡើយ ដែលកន្លងមកបានតស៊ូលះបង់ជីវិតដើម្បីប្រទេសជាតិ បើគ្មានអតីតយុទ្ធជន ក៏គ្មានថ្ងៃនេះនោះទេ។

ឯកឧត្តម សោម ស៊ុន ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ក្នុងរដូវភ្លៀងធ្លាក់នេះ អាចមានផ្គររន្ទះដ៏កាចសាហាវ ធ្វើឲ្យយើងគ្រោះថ្នាក់បាន ដូច្នេះនៅពេលចេញទៅទីវាលលំហរ ពេលមេឃរកកល់និងភ្លៀងត្រូវរកកន្លែងសុវត្តិភាព ហាមប្រើប្រាស់ទូរស័ព្ទដៃ ឬឧបករណ៍ចរន្តអគ្គីសនីយ៍ ដើម្បីការពារ រន្ទះ ជាពិសេសនោះ បងប្អូនត្រូវការពារឲ្យបាន នូវជម្ងឺឆ្លង ជម្ងឺរាករូស ដែលវាអាចឆ្លងតាមរយះទឹកជំនន់បាន ត្រូវដេកក្នុងមុង លាងដៃនិងសាប៊ូ និងអាល់កុល ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីសុខភាព ប្រជាជនក្នុងសហគមយើង ។

ដោយ ប៊ុន រដ្ឋា