ព្រះវិហារ៖នៅព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០២០ លោក ប៉ាង យៀត អភិបាលនៃ គណៈអភិបាល លោកជុំឆវី ប្រធានក្រុមប្រឹក្សា មន្រី្តរាជការ កងកម្លាំងទាំងបី អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរភូមិឃុំ សហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋចំនួនប្រមាណជា១០០០នាក់ បានចូលរួមទិវាដាំកូនឈើ ស្ថិតនៅតាមបណ្ដោយផ្លូវលំថ្មីដែលទើបតែស្ថាបនាហើយ ប្រវែង៧គីឡូម៉ែត្រដែលជាផ្លូវកសាងដោយថវិការសប្បុរសជន ក្នុងភូមិដែលបានប្រមូលគ្នាស្ថាបនារួចជាស្ថាពរ មានទីតាំង ចេញពីភូមិរំចេក ឆ្ពោះទៅភូមិថ្មីព្រៃគោល ឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ។